កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ --> បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ
ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយបានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូ...
បណ្ឌិត យង់ ពៅ៖ ជ័យជម្នះ ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិត ដែលជាមេរៀនសម្រាប់ខ្មែរ ត្រូវតែបញ្ចៀសការវិលត្រឡប់នៃបដិវត្តន៍កាប់សម្លាប់ជាតិសាសន៍ខ្មែរ --> បណ្ឌិត យង់ ពៅ៖ ជ័យជម្នះ ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិត ដែលជាមេរៀនសម្រាប់ខ្មែរ ត្រូវតែបញ្ចៀសការវិលត្រឡប់នៃបដិវត្តន៍កាប់សម្លាប់ជាតិសាសន៍ខ្មែរ
លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ៤៦ឆ្នាំក្រោយជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍ ៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបានសម្រាប់ប្រជាជាត...
ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត --> ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាព...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី --> ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុង...
បណ្ឌិត យង់ ពៅ៖ ដើម្បីធានាស្ថិរភាពនយោបាយនិងសង្គម ច្បាប់ត្រូវតែធានាឱ្យបាននូវយុត្តិធម៌សង្គម ហើយមនុស្សទាំងអស់ត្រូវទទួលបានសមធម៌នៅចំពោះមុខច្បាប់ --> បណ្ឌិត យង់ ពៅ៖ ដើម្បីធានាស្ថិរភាពនយោបាយនិងសង្គម ច្បាប់ត្រូវតែធានាឱ្យបាននូវយុត្តិធម៌សង្គម ហើយមនុស្សទាំងអស់ត្រូវទទួលបានសមធម៌នៅចំពោះមុខច្បាប់
ជាស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិមួយ មនុស្សទាំងអស់នៅក្នុងសង្គម ត្រូវតែគោរពនិងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងសង្គមជាតិរបស់ខ្លួន។ នៅពេលដែលមានការប្រព្រឹត្តបទល្មើស ត្រូវតែមានការបង្ក...
ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី “ដំណើរការរៀននិងបង្រៀន និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ” --> ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី “ដំណើរការរៀននិងបង្រៀន និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ”
នៅរសៀលថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ស...