82
បណ្ឌិត មាឃ បូរ៉ា
ប្រធានវិទ្យាស្ថានភាសាជាតិ

- ព័ត៌មានផ្ទាល់់ខ្លួន

  • នាមត្រកូលនិងនាមខ្លួន : មាឃ បូរ៉ា   (MEAKH  Bora) ភេទ : ប្រុស    សញ្ជាតិ : ខ្មែរ   ជនជាតិ : ខ្មែរ
  • ថ្ងៃខែឆ្នាំកំណើត : ០២ ឧសភា ១៩៧៣
  • ទីកន្លែងកំណើត ភូមិអង្គរកា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្ដតាកែវ
  • អាសយដ្ឋានបច្ចុប្បន្ន : ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
  • ស្ថានភាពគ្រួសារ : រៀបការរួច មានបុត្រាបុត្រី ៤នាក់ (ស្រី១នាក់)ើ
  • ទូរសព្ទលេខ : ០១២ ៥៨០ ៣១០

ខ- ប្រវត្តិការងារ

  • ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ : ប្រធានវិទ្យាស្ថានភាសាជាតិ, រាជបណ្ឌិត្យសភាកម្ពុជា
  • ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១១ - ២០២០ : ប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិ, រាជបណ្ឌិត្យសភាកម្ពុជា
  • ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ - ២០១១ : មន្ត្រីផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិ, រាជបណ្ឌិត្យសភាកម្ពុជា
  • ពីឆ្នាំ១៩៩៦ - ១៩៩៩ : មន្ត្រីវិទ្យាស្ថានភាសាជាតិ (ក្រសួង អប់រំ យុវជន និង កីឡា)
  • ពីឆ្នាំ១៩៩០ - ១៩៩១ : មន្ត្រីយោធា នៅខេត្តតាកែវ។

គ- កម្រិតវប្បធម៌ទូទៅ

  • សញ្ញាបត្រមធ្យមសិក្សាកម្រិតទី២ (ប្រឡង ១៤ មិថុនា ឆ្នាំ១៩៩០)

ឃ- ប្រវត្ដិនៃការសិក្សា

  • ពីឆ្នាំ១៩៧៩ - ១៩៨៤ : រៀននៅសាលាបឋមសិក្សាវត្តអង្គស្ពឺ
  • ពីឆ្នាំ១៩៨៥ - ១៩៨៧ : សញ្ញាបត្រមធ្យមសិក្សាកម្រិតទី១ នៅអនុវិទ្យាល័យព្រៃសណ្តែក
  • ពីឆ្នាំ១៩៨៧ - ១៩៩០ : សញ្ញាបត្រមធ្យមសិក្សាកម្រិតទី២ នៅវិទ្យាល័យតាកែវ
  • ពីឆ្នាំ១៩៩១ - ១៩៩៥ : សញ្ញាបរិញ្ញាបត្រផ្នែកអក្សរសាស្ដ្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • ពីឆ្នាំ១៩៩៥ - ១៩៩៦ : សញ្ញាបត្រគ្រូមធ្យមសិក្សាទុតិយភូមិ នៅមហាវិទ្យាល័យគរុកោសល្យ
  • ពីឆ្នាំ២០០០ - ២០០២ : សញ្ញាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា
  • ពីឆ្នាំ២០០៧ - ២០១៣ : សញ្ញាបត្របណ្ឌិតផ្នែកភាសាវិទ្យា នៅរាជបណ្ឌិត្យសភាកម្ពុជា។

ង- តួនាទី ឋានន្តរសក្តិ និង មេដាយការងារ

  • ប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា
  • ឧត្តមមន្ត្រី ថ្នាក់ ក.១.៤ (គិតត្រឹមឆ្នាំ២០២២)
  • មេដាយមាសការងារ។

ច- ស្នាដៃវិជ្ជាជីវៈ

១- ចូលរួមរៀបចំបទសម្ភាសន៍សម្ដេចសង្ឃរាជ ជួន ណាត (ជាក្រុមរបស់វិទ្យាស្ថានភាសាជាតិ)។

២- សហសេវិករបស់សាស្ដ្រាចារ្យបណ្ឌិត ឡុង  សៀម ក្នុងការចងក្រងវចនានុក្រមខ្មែរបុរាណសម័យមុនអង្គរសតវត្សរ៍ទី៦-៨, ឆ្នាំ២០០០។

៣- ការស្រាវជ្រាវវេយ្យាករណ៍ភាសាខ្មែរបុរេអង្គរ, សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ផ្នែកភាសាវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា, ឆ្នាំ២០០២។

៤- ចូលរួមចងក្រងវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែររបស់វិទ្យាស្ថានភាសាជាតិ, បោះពុម្ពលើកទី១, ឆ្នាំ២០០៥។

៥- កម្មវាចកៈក្នុងភាសាខ្មែរ, និក្ខេបបទថ្នាក់បណ្ឌិត, ផ្នែកភាសាវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា, ឆ្នាំ២០១៣។

៦- ចូលរួមចងក្រងវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែររបស់វិទ្យាស្ថានភាសាជាតិ, បោះពុម្ពលើកទី២, ឆ្នាំ២០១៧។

៧-បច្ចុប្បន្នកំពុងរៀបចំវចនានុក្រមភាសាខ្មែរបុរាណតាមរយៈសិលាចារឹកសម័យអង្គរ សតវត្សរ៍ទី៩-១៤ បន្តស្នាដៃរបស់សាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ ឡុង សៀម។

៨- បច្ចុប្បន្នកំពុងរៀបចំសទ្ទានុក្រមស្ថាននាម តាមរយៈសិលាចារឹកសម័យអង្គរសតវត្សរ៍ ទី៩-១៤ បន្តរបស់សាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ ឡុង សៀម។

៩- បច្ចុប្បន្នកំពុងរៀបចំសទ្ទានុក្រមនរនាមនិងឋានន្តរនាមតាមរយៈ សិលាចារឹកសម័យអង្គរ សតវត្សរ៍ទី៩-១៤ បន្តរបស់សាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ ឡុង សៀម។

១០- ចូលរួមរៀបចំវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរជាអេឡិចត្រូនិករបស់វិទ្យាស្ថានភាសាជាតិឆ្នាំ២០២១។

(បច្ចុប្បន្នភាព ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២)