59
បណ្ឌិត ហ៊ែល ចំរើន
សមាជិកបម្រុង ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ


ព័ត៌មានផ្ទាល់ខ្លួន៖

  • ឈ្មោះ ៖ ហ៊ែល ចំរើន (HEL Chamroeun)
  • ថ្ងៃខែឆ្នាំកំណើត ៖ ០៤ មករា ១៩៨០
  • ទីកន្លែងកំណើត ៖ ភូមិទួលតាឯក ឃុំស្វាយប៉ោ១ ស្រុកទីរួមខេត្ត ខេត្តបាត់ដំបង
  • កម្រិតវប្បធម៌ភាសាបរទេស ៖ ភាសាបារាំង និង ភាសាអង់គ្លេស
  • លេខទូរសព្ទ ៖ ០១២ ៦៩៧ ៣៨៧
  • អ៊ីម៉ែល ៖ helchamroeun2000@yahoo.fr

ប្រវត្តិនៃការសិក្សា៖ 

  • ​មិថុនា ២០០៨ ៖ បណ្ឌិតនីតិសាស្ត្រ នៃសាកលវិទ្យាល័យប៉ារីស១ ប៉ង់តេអុង-សកបោន ប្រទេសបារាំង, និក្ខបទ៖ «វិវាទដីធ្លីនៅកម្ពុជា៖ វិភាគទានចំពោះចំណេះដឹងអំពីសិទ្ធិកម្មសិទ្ធិរបស់កម្ពុជា», និទ្ទេស៖ ល្អណាស់ និងមានការកោតសរសើរពីគណៈវិនិច្ឆ័យ (Très honorable avec la félicitationdu jury)
  • កញ្ញា ២០០៤ ៖ ចុះកម្មសិក្សានៅអង្គការមិនមែនរដ្ឋាភិបាល ដើម្បីស្វែងយល់អំពីការដោះស្រាយវិវាទដីធ្លីនៅកម្ពុជា
  • កក្កដា-តុលា ២០០៤ ៖ ចុះកម្មសិក្សានៅគណៈកម្មការសុរិយាដីថ្នាក់ជាតិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • មេសា ២០០៤ ៖ កម្មសិក្សានៅតុលាការកំពូល ដើម្បីស្វែងយល់ពីការដោះស្រាយវិវាទដីធ្លីតាមប្រព័ន្ធតុលាការខ្មែរ
  • ២០០១-២០០២ ៖ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិឯកជន នៃសាកលវិទ្យាល័យប៉ារីស១ ប៉ង់តេអុង-សកបោន ប្រទេសបារាំង
  • ២០០-២០០១ ៖ ម៉ែទ្រីស ផ្នែកនីតិឯកជន នៃសាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង
  • ១៩៩៩-២០០០ ៖ បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង
  • ១៩៩៧-១៩៩៩ ៖ និស្សិតបរិញ្ញាបត្រឆ្នាំទី១ និងទី២ នៃមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច រាជធានីភ្នំពេញ
  • ១៩៩៦-១៩៩៧ ៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។

អំពីបទពិសោធន៍ការងារ៖

(បច្ចុប្បន្នភាព គិតត្រឹម ០៦-០៩-២០១៩)

បច្ចុប្បន្ន៖

  • អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ
  • អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • សមាជីកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
  • អនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • អនុប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ

ឆ្នាំ២០១៩៖

  • ប្រធានក្រុមដឹកនាំរៀបចំចងក្រងនិងត្រួតពិនិត្យ «កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ», ក្រុមប្រឹក្សានីតិកម្ម (៩៩២ទំព័រ)
  • ប្រធានក្រុមការងារដឹកនាំរៀបចំចងក្រងនិងត្រួតពិនិត្យ «ចក្ខុវិស័យនិងយុទ្ធសាស្ត្រនៃមុខងារនីតិកម្ម», ក្រុមប្រឹក្សានីតិកម្ម (១៥៦ទំព័រ)
  • ប្រធានក្រុមការងារដឹកនាំរៀបចំចងក្រងនិងត្រួតពិនិត្យ «កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម», ក្រុមប្រឹក្សានីតិកម្ម (៥៥១ទំព័រ)

ឆ្នាំ២០១៧៖

  • ប្រធានក្រុមដឹកនាំរៀបចំចងក្រងនិងត្រួតពិនិត្យ «កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ», ក្រុមប្រឹក្សានីតិកម្ម (៥៥៤០ទំព័រ)
  • ប្រធានក្រុមដឹកនាំរៀបចំចងក្រងនិងត្រួតពិនិត្យ «កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធហិរញ្ញវត្ថុសាធារណៈ», ក្រុមប្រឹក្សានីតិកម្ម (៥៣៤៦ទំព័រ)
  • ប្រធានក្រុមដឹកនាំរៀបចំចងក្រងនិងត្រួតពិនិត្យ «មគ្គុទ្ទេសន៍នីតិកម្ម», ក្រុមប្រឹក្សានីតិកម្ម (១៩០ទំព័រ)
  • ប្រធានក្រុមដឹកនាំរៀបចំចងក្រងនិងត្រួតពិនិត្យ «ចក្ខុវិស័យនិងយុទ្ធសាស្ត្រ នៃមុខងារនីតិកម្ម ក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ», ក្រុមប្រឹក្សានីតិកម្ម (១១៥ទំព័រ)

ឆ្នាំ២០១៦៖

  • ប្រធានក្រុមដឹកនាំរៀបចំចងក្រងនិងត្រួតពិនិត្យ «កម្រងច្បាប់ខ្មែរពីបុរាណ», ក្រុមប្រឹក្សានីតិកម្ម (១១៣០ទំព័រ)

ឆ្នាំ២០១៥៖

  • ទីប្រឹក្សាឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ប្រធានក្រុមការងារដឹកនាំរៀបចំនិងត្រួតពិនិត្យ «សទ្ទានុក្រមគតិយុត្តសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ», ក្រុមប្រឹក្សានីតិកម្ម (១៨៤ទំព័រ)
  • សាស្ត្រាចារ្យនៅសាលាភូមិន្ទរដ្ឋបាល

ឆ្នាំ២០១៤៖

  • អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ប្រធានក្រុមការងារដឹកនាំរៀបចំនិងត្រួតពិនិត្យ «កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ពន្ធពន្ធដារ», ក្រុមប្រឹក្សានីតិកម្ម (១៧៣៥ទំព័រ)

ឆ្នាំ២០១៣៖

  • អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

  • ប្រធានក្រុមការងារដឹកនាំរៀបចំនិងត្រួតពិនិត្យ «កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ», ក្រុមប្រឹក្សានីតិកម្ម (៧៧១ទំព័រ)

ឆ្នាំ២០១២៖

  • ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ប្រធានផ្នែកសិក្សា និងវិភាគគោលនយោបាយអភិបាលកិច្ច នៃអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងមានឋានៈនិងបុព្វសិទ្ធិស្មើ អគ្គនាយក

ឆ្នាំ២០០៩-២០១០៖ និពន្ធនិងបោះពុម្ពផ្សាយសៀវភៅស្រាវជ្រាវ «មរតកយុត្តិធម៌ខ្មែរ» (៥៨១ទំព័រ)

ឆ្នាំ២០០៣-២០១០៖ សាស្រ្តាចារ្យផ្នែកនីតិឯកជន នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (នីតិកម្មសិទ្ធិដីធ្លី នីតិកិច្ចសន្យា នីតិពាណិជ្ជកម្ម នីតិការងារ)

ឆ្នាំ២០០៨-២០១១៖ សមាជិកគណៈកម្មការបណ្ឌិតសភាអនុម័តពាក្យច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី

កញ្ញា ២០០៦-២០០៩៖ អនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

តុលា ២០០៧-២០០៨៖ អនុប្រធានផ្នែកសិក្សា និងវិភាគគោលនយោបាយអភិបាលកិច្ច នៃអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងមានឋានៈនិងបុព្វសិទ្ធិស្មើ អគ្គនាយករង

ឆ្នាំ២០០៥៖

  • និពន្ធនិងបោះពុម្ពផ្សាយសៀវភៅស្រាវជ្រាវ «នីតិការងារ» (៥១៤ទំព័រ)
  • បកប្រែមគ្គុទ្ទេសន៍ស្ដីពី «នីតិព្រហ្មទណ្ឌខ្មែរ»
  • អ្នកច្បាប់ផ្ដល់យោបល់នៅអង្គការអាល្លឺម៉ង់ខុនរ៉ាដ ក្នុងគម្រោងរៀបចំសម្របនិងសម្រេចលក្ខន្ដិកៈរបស់សហព័ន្ធសមាគមក្រុមប្រឹក្សាឃុំសង្កាត់ (ក្នុងខេត្តបាត់ដំបង ខេត្តសៀមរាប និងក្រុងប៉ៃលិន)

កក្កដា ២០០៥៖ កម្មសិក្សានៅតុលាការខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីការលំបាកក្នុងការដោះស្រាយវិវាទដីធ្លីនៅកម្ពុជា

២១ មិថុនា ២០០៥៖ ទទួលបាន «មេដាយសុវត្ថារា» ដោយមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ

២០០៥-តុលា ២០០៧៖ សមាជិកផ្នែកស្រាវជ្រាវនិងវិភាគនយោបាយ នៃអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

តុលា ២០០៤-កុម្ភៈ ២០០៥៖ អ្នកសម្របសម្រួលនិងបកប្រែសេចក្ដីព្រាងក្រមនីតិវិធីព្រហ្មទណ្ឌថ្មី ក្នុងក្របខណ្ឌនៃគម្រោង «ទ្រទ្រង់នីតិរដ្ឋ» សហប្រតិបត្តិការបារាំង

តុលា ២០០៤៖ ទស្សនកិច្ចនៅតុលាការខេត្តកំពង់ចាម ព្រៃវែង និង ស្វាយរៀង ដើម្បីវាយតម្លៃកម្មសិក្សារបស់សិស្សចៅក្រម

កញ្ញា ២០០៣-ធ្នូ ២០០៤៖ ជំនួយការផ្ទាល់របស់ប្រធានគម្រោង «ទ្រទ្រង់នីតិរដ្ឋ» សហប្រតិបត្តិការបារាំងប្រចាំនៅសាលាភូមិន្ទចៅក្រម ទទួលបន្ទុកស្រាវជ្រាវឯកសារបង្រៀនសិស្សចៅក្រម

មករា-ឧសភា ២០០៤៖ ជំនួយការគ្រូបណ្ដុះបណ្ដាលសិស្សចៅក្រម នៅសាលាភូមិន្ទចៅក្រម។