
បណ្ឌិតសភាចារ្យ ស៊ន សំណាង
បណ្ឌិតសភាចារ្យស្ថាបនិក
ព័ត៌មានផ្ទាល់ខ្លួន
- នាមត្រកូល និងនាមខ្លួន: ស៊ន សំណាង
- ថ្ងៃខែឆ្នាំកំណើត : ១៥ មករា ១៩៤៩
- ទីកន្លែងកំណើត : ខេត្តកំពត
- ស្ថានភាពគ្រួសារ : រៀបការ
- ចំនួនកូន : ០៤ នាក់
- សារអេឡិចត្រូនិក : intered.institute@gmail.com
ការសិក្សាក្រោយឧត្តមសិក្សា និងឧត្តមសិក្សា
- ១៩៩៥ សញ្ញាបត្របណ្ឌិតផ្នែកប្រវត្តវិទ្យាមកពីសាកលវិទ្យាល័យប៉ារីស៧នៃប្រទេសប៉ារាំង
បទពិសោធន៍ការងារ
- ២០០៩-បច្ចុប្បន្ន ជាទីប្រឹក្សារាជរដ្ឋាភិបាល
- បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានអ៊ីនធឺរេដ
- បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាប្រវត្តវិទ្យា
- ១៩៩៩-២០០៩ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- ១៩៨៧-១៩៩៨ ប្រធានផ្នែកដេប៉ាតេម៉ង់ផ្នែកប្រវត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ១៩៨១-១៩៨៧ ប្រធានសាស្ត្រាចារ្យ នៅសាលាគរុវិជ្ជាជាន់ខ្ពស់
ស្នាដៃបោះពុម្ពផ្សាយ
- ឆ្នាំ១៩៩៧: អត្ថបទបោះពុម្ភផ្សាយថ្នាក់ជាតិ និង សន្និសិទអន្តរជាតិជាច្រើន
- ឆ្នាំ១៩៩៨: សៀវភៅស្តីពីសន្និសិទអន្តរជាតិខេមរវិទ្យាលើកទី១ (ខែសីហា ឆ្នាំ១៩៩៦) ភាគ១
- ឆ្នាំ១៩៩៩: សៀវភៅស្តីពីសន្និសិទអន្តរជាតិខេមរវិទ្យាលើកទី១ (ខែសីហា ឆ្នាំ១៩៩៦) ភាគ២
- ឆ្នាំ២០១២: ទស្សនាវដ្តីនៃវិទ្យាស្ថានអ៊ីនធឺរេដ លេខ១(ក្នុងខែកញ្ញា) និង លេខ២(ក្នុងខែតុលា)
- ឆ្នាំ២០១៣: ទស្សនាវដ្តីនៃសមាគមន៍អ្នកប្រវត្តសាស្ត្រកម្ពុជា
កម្មវិធីឧត្តមសិក្សា
- ឆ្នាំ១៩៨១: បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ
- ឆ្នាំ២០០០: បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និង ក្រោយបរិញ្ញាបត្រ
ការរៀបចំព្រឹត្តិការណ៍នៃការអប់រំ
- ឆ្នាំ១៩៩៦: រៀបចំសន្និសិទអន្តរជាតិខេមរវិទ្យាលើកទី១
- តាំងពីឆ្នាំ១៩៩៧មក: រៀបចំសន្និសិទថ្នាក់ជាតិជាច្រើន
- ឆ្នាំ២០០៥-២០០៨: សន្និសិទអន្តរជាតិស្តីពីតម្លៃវប្បធម៌អាស៊ីអគ្នេយ៍
គ្រឿងឥស្សរិយយស
- ឆ្នាំ២០១០: មេដាយមុនីសាភណ្ឌ ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យសិល្បៈ អប់រំ រដ្ឋបាល និងវិទ្យាសាស្ត្រ
- ឆ្នាំ២០០៨: ពានរង្វាន់គុណូបការៈចំពោះសេវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពីប្រទេសហ្វីលីពីន
ការផ្តល់នូវចក្ខុវិស័យក្នុងតំបន់
- សមាជិកក្រុមឥស្សរជនឆ្នើមអាស៊ានចក្ខុវិស័យ២០២០
- សមាជិកក្រុមចក្ខុវិស័យអាស៊ីបូព៌ា