48
បណ្ឌិត ព្រុំ ទេវី
សមាជិកបម្រុង ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ


ព័ត៌មានផ្ទាល់ខ្លួន៖

 • ឈ្មោះ ៖ ព្រុំ ទេវី 
 • សញ្ជាតិ៖ ខ្មែរ
 • ថ្ងៃខែឆ្នាំកំណើត៖ ២១ សីហា ​១៩៦៥
 • ស្វាម៉ីឈ្មោះ៖ អោក សារិន ជាមន្ត្រីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច 
 • មានកូនស្រីម្នាក់ឈ្មោះ៖ អោក ម៉ៃកណិការ
 • ឳពុកឈ្មោះ ៖ ព្រុំ នូវែល្លារី (ស្លាប់), ម្ដាយឈ្មោះ ៖ ស្រី សារឿន (ស្លាប់)

ប្រវត្តិការសិក្សា៖

 • ឆ្នាំ១៩៩៦ បានបញ្ច​ប់ការសិក្សាថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យហ៊ុមបូល ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់

ការងារជាមន្ត្រីរាជការ៖

 • ឆ្នាំ១៩៩៧ : ចូលបំពេញការងារជាមន្ត្រីរាជការតាមសេចក្ដីសម្រេចលេខ២១ សសរមស.ក្រខ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៩៧ របស់លេខាធិការដ្ឋានមុខងារសាធារណៈ
 • ឆ្នាំ១៩៩៧ : បំពេញការងារជាមន្ត្រីនាយកដ្ឋានភូមិសាស្ត្រ នៃទីស្ដីការគណៈរដ្ឋមន្ត្រី តាមសេចក្ដីសម្រេចលេខ៤៧ប្រកលប ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី
 • ខែឧសភា ឆ្នាំ១៩៩៩ : ផ្លាស់ការងារមករាជបណ្ឌិត្យសភាកម្ពុជា រហូតបច្ចុប្បន្ន។
 • ឆ្នាំ២០០១ : ប្រធានផ្នែកបោះពុម្ពផ្សាយនិងបណ្ណាល័យ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយអនុក្រឹត្យលេខ៤០០ អនក្រ.តត ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០១។
 • ឆ្នាំ២០១៤ : សមាជិកនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយព្រះរាជក្រឹត្យ នស/រកត/១១១៤/១៣៦៦ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤។
 • ឆ្នាំ២០១៦ : ប្រធានគណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយសេចក្ដីសម្រេចលេខ១២ សសរ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។
 • ឆ្នាំ២០១៦ : សមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយអនុក្រឹត្យលេខ៨៧៥ អនក្រ.តត ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
 • ឆ្នាំ២០១៧ : អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ដោយអនុក្រឹត្យលេខ ១០៧៧ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

បទពិសោធន៍ការងារក្នុងវិស័យអប់រំ៖

 • ធ្លាប់គ្រូបង្ហាត់នៅបណ្ឌិតសភានគរបាលជាតិ
 • គ្រូបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា
 • គ្រូបង្រៀននៅសាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
 • គ្រូបង្រៀននៅសាកលវិទ្យាល័យខេមរៈ

ការងារស្រាវជ្រាវ៖

 • ឆ្នាំ២០០៩ :  Phase II Report of the Track Two Study Group on Comprehensive Economic Partnership in East Asia (CEPEA)
 • Prevention of Trafficking in Children and Women at a Community Level in Cambodia and Vietnam, RAS/02/P09/HSF.
 • An initiative and invitation to a Citizen's Diplomacy Visit to Democratic People's Republic of Korea (DPRK), FPCI (Foreign Policy Community of Indonesia, Jakarta, March 19, 2018.

ការបោះពុម្ពផ្សាយ៖

 • សហគមន៍នៅកម្ពុជា, ១៩៩៩
 • ប្រវត្តិសេដ្ឋកិច្ចប្រទេសកម្ពុជា ពីបុព្វសម័យដល់សម័យអាណានិគមនិយមបារាំង, ២០០៦
 • ការសរសេរនិងបង្ហាញសារណារឬនិក្ខេបបទ, ឧសភា ២០០៨
 • សាកល្បងរៀបចំគម្រោងស្រាវជ្រាវដោយខ្លួនឯង, កញ្ញា ២០០៨
 • សាកល្បងស្វែងយល់ពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ២០១៧
 • វិធីសាស្ត្រស្រាវជ្រាវ, មេសា ២០១៧
 • ការគ្រប់គ្រងគម្រោង : ដំណើរការគ្រប់គ្រង, ឧសភា ២០១៧
 • សហគ្រិនភាព, មីនា ២០១៨
 • យុវជននិងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, ២០១៨

គ្រឿងឥស្សររិយយស៖

 • មេដាយប្រាក់ការងារ ឆ្នាំ២០០៧
 • មេដាយមាសការងារ ឆ្នាំ២០១៦
 • បណ្ណសរសើរការងារ ឆ្នាំ២០១៧