45
បណ្ឌិត សៀង ហ៊ុយ
សមាជិកបម្រុង ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

១. ព័ត៌មានផ្ទាល់ខ្លួន

  • ឈ្មោះ : សៀង ​ហ៊ុយ  អក្សរទ្បាតាំង៖ SIENG Huy
  • ភេទ : ស្រី                       
  • សញ្ជាតិ : កម្ពុជា
  • ថ្ងៃខែឆ្នាំកំណើត : ០២ មីនា ​១៩៥៦
  • ទីកន្លែងកំណើត : សង្កាត់លេខ៤ ក្រុងភ្នំពេញ
  • មុខងារបច្ចុប្បន្ន : សមាជិកបម្រុង និងជាជំនួយការ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ទូរស័ព្ទទាក់ទង : ០១៦​៨៣៩​២៧៩
  • អ៊ីម៉ែល : huy_sieng@yahoo.com

២. ការអប់រំ

  • ១៩៩២ :​ សញ្ញាបត្រថ្នាក់បណ្ឌិតគីមី នៅទីក្រុងម៉ាខាច់ហ្កាល់ទ្បា រដ្ឋដាហ្គេស្តង់ អតីតសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត
  • ១៩៨៦ : សញ្ញាបត្របរិញ្ញាបត្រគីមី សាលាគរុវិជ្ជាជាន់ខ្ពស់
  • ១៩៨៣ : សញ្ញាបត្រគ្រូមធ្យមសិក្សាទុតិយភូមិ​ផ្នែកអក្សរសាស្ត្រខ្មែរសាលាគរុវិជ្ជាជាន់ខ្ពស់

. តួនាទី និង ការងារ

ក.​តួនាទី និងមុខងារ

  • ឆ្នាំ១៩៨៣ : ចូលបម្រើការងារជាមន្ត្រីនៅសាលាគរុវិជ្ជាជាន់ខ្ពស់
  • ឆ្នាំ​១៩៨៣ : ជាសមាជិកសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍កម្ពុជា
  • ឆ្នាំ​១៩៨៣- ១៩៨៦ : រៀនថ្នាក់បរិញ្ញាបត្រគីមី​នៃសាលាគរុវិជ្ជា​ជាន់​ខ្ពស់
  • ឆ្នាំ​១៩៨៨ - ១៩៩២ : ​ថ្នាក់បណ្ឌិតគីមី នៅ ម៉ាខាច់ហ្កាល់ទ្បា រដ្ឋដាហ្គេស្តង់ អតីតសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត
  • ឆ្នាំ​១៩៩២- ២០០៣ : សាស្ត្រាចារ្យ និងជាអនុប្រធានដេប៉ាតឺម៉ង់គីមី សាកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ
  • ឆ្នាំ​ ២០០៣ : ផ្លាស់មកបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា
  • ឆ្នាំ​២០០៤ : ប្រធានផ្នែកគីមី និងចំណីអាហារ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា
  • ឆ្នាំ​២០០៧ : អនុប្រធានគណៈកម្មការបច្ចេកស័ព្ទវិទ្យាសាស្ត្រនិងបច្ចេក​វិទ្យានៃ​គណៈកម្មាធិការជាតិភាសាខ្មែរ
  • ឆ្នាំ២០០៨ សមាជិកក្រុមប្រឹក្សាជាតិស្តង់ដា​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
  • ឆ្នាំ២០០៩ ត្រូវបានតែងតាំងជាមន្ត្រីស្រាវជ្រាវបណ្តោះអាសន្ននៃរាជបណ្ឌិត្យ​សភាកម្ពុជា
  • ឆ្នាំ២០១១ អនុប្រធានវិទ្យាស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
  • ​ឆ្នាំ ២០១៦ ជាអនុប្រធានគណកម្មការកែសម្រួលកម្មវិធីសិក្សាមុខវិជ្ជាគីមីក្រសួងអប់រំ ​យុវជននិងកីឡា
  • ឆ្នាំ​២០១៦ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
  • ឆ្នាំ​២០១៧ សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ​នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ឆ្នាំ​២០១៩ ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា។
  • ឆ្នាំ២០២០ ទទួលការតែងតាំងជាជំនួយការរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើ អគ្គនាយក ដោយព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ខ.​ ការងារស្រាវជ្រាវ និង សកម្មភាពការងារកន្លងមក

  • ឆ្នាំ​២០០៧ ការសិក្សាពី” ​​ដំណើរការផលិត​និងផលប្រយោជន៍នៃដូងប្រេង” នៅរោងចក្រ និងកសិដ្ឋានដូងប្រេង​លោកឧកញ្ញ៉ា ម៉ុង ប្ញទ្ធី ក្រុងព្រះសីហនុ​​- ឆ្នាំ២០០៨​ ការសិក្សាពី ”ដំណើរការដាំដុះដំណំាកៅស៊ូ​និងការផលិតជ័រកៅស៊ូ” នៅចម្ការកៅស៊ូជុប ខេត្តកំពង់ចាម
  • ឆ្នាំ​២០០៨​ ការសិក្សាពី ”ដំណើរការបង្កកបង្គានាំចេញ” នៅរោងចក្របង្កកបង្គារសាន់​វ៉ា ក្រុងព្រះសីហនុ
  • ឆ្នាំ​២០១០​ ការសិក្សាពី ” គុណភាពនៃការផលិតស្រាទំពាំងបាយជូរ” នៅចម្ការទំពាំងបាយជូរ បាណន់ ខេត្តបាត់ដំបង
  • ​ឆ្នាំ​២០១២ ការសិក្សាពី ”គុណភាពនៃការផលិតអង្ករ និងដំទ្បូងមី” នៅខេត្តបាត់ដំបង
  • ​ឆ្នាំ២០១៥ ការសិក្សាពី ”ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និង​​ការ​ចិញ្ចឹមសត្វ”​ នៅតំបន់អភិវឌ្ឍន៍និងកសិដ្ឋានលោកឧកញ្ញ៉ា ម៉ុង ប្ញទ្ធី កែវផុស ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ។
  • ​ឆ្នាំ២០០៤ រៀបចំកិច្ចប្រជុំស្តីពី”​ ការរៀបចំកម្មវិធីបង្រៀនគីមីវិទ្យានៅមធ្យមសិក្សា”​ នៅរាជបណ្ឌិត្យ​សភា​កម្ពុជា
  • ​ឆ្នាំ២០០៥-២០០៦ រៀបចំសិក្ខាសាលាស្តីពី”​ផលប៉ះពាល់នៃសារធាតុគីមីលើម្ហូបអាហារ និងសុខភាព” ចំនួនពីរលើកនៅរាជបណ្ឌិត្យសភាកម្ពុជា
  • ឆ្នាំ ២០០៨- ២០១០ គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រពី ”សំណល់ថ្នាំគីមីកសិកម្មដែលមានគ្រោះថ្នាក់លើបន្លែនិងម្ហូបអាហារ” នៅរាជបណ្ឌិត្យសភាកម្ពុជា
  • ឆ្នាំ​២០១១ ​​រៀបចំសិក្ខាសាលាបង្ហាញលទ្ធផលនៃគម្រោងស្រាវជ្រាវស្តីពី“ផល​ប៉ះពាល់នៃសារធាតុគីមី ដែលមានគ្រោះថ្នាក់លើម្ហូបអាហារ” ឆ្នាំ​​នៅរាជធានីភ្នំពេញ
  • ឆ្នាំ​២០១១ ​​រៀបចំសិក្ខាសាលាបណ្តុះបណ្តាលកសិករនិងអ្នកប្រើប្រាស់ពី ” ផល​​ប៉ះពាល់នៃសារធាតុគីមី ដែលមានគ្រោះថ្នាក់លើម្ហូបអាហារ”​នៅរាជធានីភ្នំពេញ
  • ឆ្នាំ​២០១១-២០១៨ រៀបចំសន្និសីទជាតិ​ស្តីពី“​គីមីនិងជីវិត”នៅរាជបណ្ឌិត្យសភាកម្ពុជា
  • ឆ្នាំ២០០៤-២០១៨ បណ្តុះបណ្តាលនិស្សិត រៀប​ចំកម្មវិធីបង្រៀន និងដឹកនាំការធ្វើសារ​ណារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​​ និងថ្នាក់​បណ្ឌិត​គីមីទាំង​ថ្នាក់បង់ថ្លៃ​និងថ្នាក់អាហារូបករណ៍
  • ឆ្នាំ២០១៧- ២០១៨ គម្រោងស្រាវជ្រាវលើប្រធានបទ ”ការវាយតម្លៃគុណភាពទឹក ​និងភាព​កខ្វក់នៃលោហៈនៅខេត្តមណ្ឌលគីរីភាគឥសាន្តប្រទេសកម្ពុជា
  • ឆ្នាំ២០១៩ ការសិក្សាពី ”ការផលិតមីល្ពៅ” នៅខេត្តត្បូងឃ្មុំ និងខេត្តកោះកុង។    

គ.ការចូលរួមកិច្ចប្រជុំអន្តរជាតិ

  • ២០០៣- ចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី​”​កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជនក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅទីក្រុងបាងកក​ប្រទេសថៃ
  • ២០០៩- ចូលរួមជាវាគ្មិននៅក្នុងសិក្ខាសាលារបស់ NRCT-IFS-IRD ស្តីពីវិធីសាស្ត្រស្រាវជ្រាវ និងគម្រោងសំណើទាក់ទងនឹងផលិតផលធម្មជាតិវិទ្យាសាស្ត្រ ចំណីអាហារ និងអាហារូបត្ថម្ភ​នៅទីក្រុងបាងកក ប្រទេសថៃ
  • ២០១៣- ចូលរួមកិច្ចប្រជុំសន្និបាតលើកទី​១៥ នៃសហព័ន្ធសមាគមគីមីអាស៊ី នៅប្រទេសសឹង្ហបុរី
  • ២០១៥- សិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី ការណែនាំ លំនាំនិងស្តង់ដារនីយកម្មនៃសុវត្ថិភាព សន្តិសុខ និងការគ្រប់គ្រងជីវៈសាស្ត្រ នៅទីក្រុង មីទ្បាន ប្រទេសអ៊ីតាលី
  • ២០១៦- សន្និសីទអន្តរជាតិស្តីពីគីមី នៅទីក្រុង គូជឈីង ប្រទេសម៉ាទ្បេស៊ី
  • ២០១៧- សន្និសីទអន្តរជាតិស្តីពីគីមី នៅទីក្រុង ហូជីមិញ ​ប្រទេសវៀតណាម
  • ២០១៨.  សន្និសីទអន្តរជាតិស្តីពីគីមី នៅទីក្រុង ទ្បាំងកាវី ប្រទេសម៉ាទ្បេស៊ី
  • ២០១៨.  សន្និសីទអន្តរជាតិនៃ IUPAC ស្តីពី​” គីមីបៃតង” នៅទីក្រុង​បាងកក​ប្រទេសថៃ
  • ២០១៩.  សន្និសីទអន្តរជាតិនៃ IUPAC ស្តីពី ​” ខួប១០០ឆ្នាំនៃតារាងខួបធាតុគីមី” នៅទីក្រុងប៉ារីស ប្រទេសបារាំង
  • ២០១៩.សន្និសីទអន្តរជាតិស្តីពី ”គីមីទ្រឹស្តី​និងការអនុវត្ត” នៅទីក្រុងយ៉ងហ្គូន សាធារណរដ្ឋស​ហ​​ភាពមីយ៉ាន់ម៉ា

. ស្នាដៃដែលបានចងក្រង បោះពុម្ព និងត្រៀមបោះពុម្ព

រៀបរៀង បកប្រែ ចងក្រង និងបោះពុម្ពផ្សាយសៀវភៅ៖

១. “ សំណួរ និងចម្លើយលំហាត់គីមីវិភាគ” ឆ្នាំ ១៩៨៨
២. ” សទ្ទានុក្រមបច្ចេកទេសគីមី អង់គ្លេស- ខ្មែរ” ឆ្នាំ​២០០៧
៣. “ ស្វែងយល់ពីខ្លាញ់ ឬប្រេងឆា ” ឆ្នាំ​២០០៩
៤. “ សារប្រយោជន៍នៃបន្លែផ្លែឈើចំពោះសុខភាព ផ្នែកផ្លែឈើ” ឆ្នាំ​២០១០
៥. “ ឧបករណ៍ប្រើក្នុងការវិភាគស្ប៊ិចត្រូស្កូបពី” ឆ្នាំ​២០១២
៦. “សារប្រយោជន៍នៃបន្លែផ្លែឈើចំពោះសុខភាព ផ្នែកផ្លែឈើ” ឆ្នាំ​២០១៣
៧. “សារប្រយោជន៍នៃបន្លែផ្លែឈើចំពោះសុខភាព ផ្នែកបន្លែ” ឆ្នាំ​២០១៤
៨. “ គុណសម្បត្តិនៃភេសជ្ជៈចំពោះសុខភាព” ឆ្នាំ​២០១៥
៩. សៀវភៅ ឯកសារណែនាំអំពីការងារអភិវឌ្ឍន៍សហគមន៍ ឆ្នាំ​២០១៦
១០. វិធិសាស្ត្រវិភាគគីមី ឆ្នាំ​២០១៧​
១១.គុណប្រយោជន៍នៃធញ្ញជាតិ​ គ្រាប់ គ្រាប់ពូជ និងសណ្តែក ឆ្នាំ២០១៨
១២.​លក្ខណៈសម្បត្តិនៃ សាច់ ត្រី បសុបក្សី ​ និងស៊ុត ភាគ១ ឆ្នាំ​២០១៩
១៣.​លក្ខណៈសម្បត្តិនៃ សាច់ ត្រី​ បសុបក្សី និងស៊ុត ភាគ២(ត្រៀមបោះពុម្ព)

បទពិសោធន៏ការងារ

ក. សមាគមគីមីកម្ពុជា៖

  • ជាស្ថាបនិកនិងជាប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា ដែលជាសមាគមវិជ្ជាជីវៈត្រូវបានបង្កើតទ្បើងក្នុងគោលដៅលើកស្ទួយ និងពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រគីមីដោយធ្វើការសហការជាមួយក្រសួងអប់រំ យុវជននិងកីទ្បានិងមន្ទីរអប់រំគ្រប់ខេត្តក្រុង។
  • ពង្រឹងសមត្ថភាពចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តក្នុងមន្ទីរពិសោធដល់លោកគ្រូអ្នកគ្រូគីមីតាមបណ្តាខេត្តក្រុងរាជធានីចំ​នួន​​១១​ ដែលមានសិក្ខាកាមសរុបចំនួន ​៥១៧នាក់ ​ក្នុងនោះមាននារី ​២០២នាក់។
  • រៀបចំសន្និសីទជាតិ​ប្រចាំឆ្នាំស្តីពី “ គីមី ​និងជីវិត”​ ចំនួន៨ ដែលប្រមូលផ្តុំនូវលទ្ធផលនៃការស្រាវជ្រាវផ្នែកគីមី គីមីបរិស្ថាន គីមីចំណីអាហារ គីមីកសិកម្ម។ល។​
  • រៀបចំសន្និសីទអន្តរជាតិចំនួនពីរ នៅខេត្តសៀមរាប ដែលស្តីពី​” គីមីទ្រឹស្តី​ និងការអនុវត្ត” ដែលជាវេទិកាចែករំលែកនូវលទ្ធផល នៃការស្រាវជ្រាវវិទ្យាសាស្ត្រគីមី របស់អ្នកស្រាវ​ជ្រាវលើពិភពលោក។ អ្នកចូលរួមតំណាងពី​ប្រទេស ១៣ ដែលសរុបមានចំនួនប្រមាណ៤៥០នាក់។
  • ចូលរួមក្នុងគណៈកម្មការកែសម្រួលកម្មវិធីសិក្សាលើមុខវិជ្ជាគីមីវិទ្យាជាមួយក្រសួងអប់រំ​​ យុវជន​ និងកីទ្បា ​និងចូលរួមជាវាគ្មិន និងអ្នករៀបចំវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងដល់សិក្ខាកាមក្នុងវេទិកាវិទ្យាសាស្ត្រនានា។
  • រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ​”ការអនុវត្ត​​ក្នុង​មន្ទីរ​​ពិ​សោធ​គីមីសម្រាប់គាំទ្រ​មេ​រៀន​ថ្នាក់មធ្យមសិក្សាទុតិយភូមិ“ នៅខេត្តក្រុងចំនួន១២ នៃប្រទេសកម្ពុជា
  • រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ​” ​​ពិ​សោធ​គីមីខ្នាតតូច” ចំនួនពីរលើក នៅរាជធានីភ្នំពេញ ​និងខេត្តកំពង់ឆ្នាំង ដោយសហការជាមួយសមាគមគីមីប្រទេសថៃ
  • បោះពុម្ពព្រឹត្តបត្រប្រចាំឆ្នាំរបស់សមាគមគីមីកម្ពុជា។

ខ. មូលនិធិសម្រាប់អភិវធ្ឍន៍កម្ពុជា៖

- ជាស្ថាបនិក និងជាប្រធានអង្គការមូលនិធិសម្រាប់អភិវឌ្ឃន៍កម្ពុជា ដែលជាមូលនិធិមួយចូលរួមក្នុងកម្មវិធីមនុស្សធម៌ វប្បធម៌ ការអប់រំ ផ្សព្វផ្សាយ ការលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ភាពចម្រុងចម្រើន ការអភិវឌ្ឍសហគមន៍ ការប្រតិបត្តិឱ្យមានប្រសិទ្ធភាព និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

-កៀងគរថវិកាពីសប្បុរសជនខ្មែរទាំងក្នុងនិងក្រៅប្រទេសព្រមទាំងម្ចាស់ជំនួយនានាមកជួយអភិវឌ្ឍ​សហគមន៍ជនបទក្រីក្រ​ដែលគម្រោងរបស់រាជរដ្ឋាភិបាលមិនទាន់ទៅដល់​ ជាក់​ស្តែងកន្លងមកមានគម្រោងមួយចំនួនដូចជា៖

១. ក្រុងសំរោង ខេត្តឧត្តរមានជ័យ

  • ផ្តល់ស្រះទឹកមួយទំហ៊ំ ២០ម​× ៣០ម×ជម្រៅ៣ម ដែលអស់ថវិកាសរុបចំនួន ៣,០០០
  • ផ្តល់ប្រព័ន្ធទំនប់ប្រទ្បាយប្រវែង ១,០០០ ម៉ែត្រដែលអស់ថវិកាចំនួន ១៥,០០០ដុល្លារសហ​រដ្ឋអាម៉េរិក(នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ)
  • ជួយជួសជុលផ្លូវមួយខ្សែប្រវែងប្រមាណ៣០០០ម៉ែត្រ នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលអស់ថវិកាចំនួន ១៨០០​ដុល្លាសហរដ្ឋអាម៉េរិក។

២. ឃុំលង្វែក ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង

  • ជួសជុលផ្លូវមួយខ្សែ ប្រវែង ១,៥០០ ម ទទឺង ៦ម អស់ថវិកាសរុបចំនួន ១,៧០០ដុល្លារ
  • ជួយដល់គម្រោងបង្កើតមណ្ឌលព័ត៌មានទេសចរណ៍ និងផ្សារចុងសប្តាហ៍ ដែលឋិតនៅក្នុងភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង ដែលបានចំណាយថវិកាក្នុងដំណាក់កាលទីមួយអស់ចំនួន ១២,០០០ ដុល្លារសហរដ្ឋអាម៉េរិក។

៣. ឃុំស្នួល ស្រុក ស្នួល ខេត្តក្រចេះ

  • សង់អគារសិក្សាមួយខ្នង មានបីបន្ទប់ និងបន្ទប់ទឹកមួយមានពីរបន្ទប់(នៅភូមិក្រសាំង ឃុំស្នួល ស្រុក ស្នួល ខេត្តក្រចេះ) សរុបទឹកប្រាក់អស់ ចំនួន ២៤,៩០០ដុល្លារសហរដ្ឋអាម៉េរិក
  • ផ្តល់អណ្តូងទឹកមួយដល់សាលាបឋមសិក្សាក្រសាំង អស់ទឹកប្រាក់ចំនួន ៤០០ដុល្លារសហរដ្ឋអាម៉េរិក (នៅភូមិក្រសាំង ឃុំស្នួល ស្រុក ស្នួល ខេត្តក្រចេះ)
  • ផ្តល់ទោងដែកសម្រាប់កុមារសាលាបឋមសិក្សាក្រសាំង ជិះកំសាន្តពេលសម្រាក សរុប

៤. ឃុំព្រែកជ្រៃ ស្រុកពារាំង ខេត្តព្រៃវែង

  • សាងសង់សាលាឆទានមួយនៅមុខវត្តព្រែកជ្រៃខាងជើង ឃុំព្រែកជ្រៃ​ ស្រុកពារាំង​ខេត្តព្រៃវែង សរុបទឹកប្រាក់ចំនួន ២,២០០ ដុល្លាសហរដ្ឋអាម៉េរិក។

ក្រៅពីគម្រោងផ្តល់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចខាងលើនេះ មូលនិធិក៏មានផ្តល់ការបណ្តុះ​បណ្តាលគ្រូបង្គោលសរុបទាំងអស់ចំនួន ២២ រូប​ (ស្រី ១២រូប) មកពីខេត្តគោលដៅទាំងបីគឺ កំ​ពង់​ឆ្នាំង ក្រចេះ ​និងឧត្តរមានជ័យ ពីចំណេះដឹងលើផ្នែកអភិវឌ្ឍសហគមន៍ សុខភាព​ អនាម័យ ការចិញ្ចឹមសត្វ ការធ្វើស្រែប្រាំង យេនឌ័រ និងអំពើហឹង្សាក្នុងគ្រួសារ។ល។ គ្រូបង្គោលទាំង២២រូប បានបន្តផ្សព្វផ្សាយចំណេះដឹងទាំងនោះ ទៅប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន​​រៀងៗខ្លួន។

. គ្រឿងឥស្សរិយយសដែលធ្លាប់បានទទួល

- ថ្ងៃទី ១១​មេសា ២០០៧៖ បានទទួល មេដាយប្រាក់ការងារ
- ថ្ងៃទី ២៣ មីនា​ ២០១១៖ បានទទួល មេដាយមាសស្ត្រីវឌ្ឍនា
- ថ្ងៃទី ២៨ មីនា​ ២០១១៖ បានទទួល មេដាយមាសការងារ
- ឆ្នាំ ២០១៣៖ បានទទួលមេដាយមាស​ក្នុងការងារកសាង និងឧបត្ថម្ភព្រះពុទ្ធសាសនា
- ថ្ងៃទី ០៦ ឧសភា ​ ២០១៣៖ បានទទួលគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ​ ក្នុងការងារកសាង និងឧបត្ថម្ភព្រះពុទ្ធសាសនា
- ថ្ងៃ០៣ ខែកញ្ញា ឆ្នាំ​២០១៨៖ បានទទួលមេដាយ មុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ​ សម្រាប់ស្នា​ដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
- ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨៖ បានទទួលមេដាយមាសស្ត្រីវឌ្ឍនាសម្រាប់និវត្តន៍ជន ពីសមាគមនារីដើម្បីសន្តិភាព​និងអភិវឌ្ឍន៍ ទីស្តីការគណៈរដ្ឋមន្ត្រី។