24
ឯកឧត្ដមបណ្ឌិត ខែក វីរៈ
នាយកខុទ្ទកាល័យ

បច្ចុប្បន្ន ឯកឧត្ដមបណ្ឌិត ខែក វីរៈ ៖
- នាយកខុទ្ទកាល័យ 
- ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (Asian Research Centre)

១- ប្រវត្តិការសិក្សា

  • ឆ្នាំ១៩៩៣-១៩៩៩៖ រៀននៅសាលាបឋមសិក្សាបន្ទាយ (ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ) ។
  • ឆ្នាំ១៩៩៩-២០០៥៖ រៀននៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ទទួលបានសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ
  • ឆ្នាំ២០០៥-២០០៧៖ រៀននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុន សែន ព្រៃវែង ទទួលបានសញ្ញបត្រមធ្យមសិក្សាគរុកោសល្យ ឯកទេស អង់គ្លេស-ខ្មែរ ។
  • ឆ្នាំ២០០៨-២០១០ ៖ សិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសង្គមសាស្ត្រនិងបច្ចេកទេសវិទ្យា ទទួលបានសញ្ញបត្របរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស។ 
  • ឆ្នាំ២០១១-២០១៣៖ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញៈ ភាសាអង់គ្លេស នៅសាកលវិទ្យាល័យន័រតុន ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។
  • ឆ្នាំ២០១៤-២០១៨៖ សិក្សាថ្នាក់បណ្ឌិត វិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យខេមរៈ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ។

២- ប្រវត្តិការងារ

  • ឆ្នាំ២០០៥-២០០៧ ៖ ជាគ្រូបង្រៀនកិច្ចសន្យានៅមជ្ឈមណ្ឌល ហេងនិម្មិត (ក្រុងព្រៃវែងខេត្តព្រៃវែង) ។
  • ឆ្នាំ២០០៧-២០១៥ ៖ ជាគ្រូបង្រៀននៅទ្យាល័យបាវិត (ក្រុងបាវិត ខេត្តស្វាយរៀង) ។
  • ឆ្នាំ២០១៣-២០១៥ ៖ ជាគ្រូបង្រៀនកិច្ចសន្យារនៅសាកលវិទ្យាល័យស្វាយរៀង (ក្រុងស្វាយរៀង ខេត្តស្វាយរៀង)
  • ឆ្នាំ២០១៣-២០១៦ ៖ ជានាយកមជ្ឈមណ្ឌលឧត្តមបញ្ញា (ក្រុងបាវិត ខេត្តស្វាយរៀង)
  • ឆ្នាំ២០១៦-២០១៧ ៖ ជាមន្ត្រីនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា
  • ឆ្នាំ២០១៨-២០២២ ៖ គ្រូបង្រៀនមុខវិជ្ជាភូមិសាស្ត្រនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យខេមរៈ
  • ឆ្នាំ២០១៩-បច្ចុប្បន្ន ៖ ជានាយកខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា
  • ឆ្នាំ២០២១-បច្ចុប្បន្ន ៖ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃ រាជបណ្ឌិត្យសភាកម្ពុជា។