
ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី
ទូរស័ព្ទ ០១១ ៨៧៨ ៦៤៧
សារអេទ្បិចត្រូនិច : Email : chandary.ch@gmail.com
២-ការសិក្សា ៖
-១៩៦៦-១៩៧០ : សិក្សានៅសាលាបឋមសិក្សាកោះដាច់ ស្រុកមុខកំពូល
-១៩៧០-១៩៧៣ : សិក្សានៅអនុវិទ្យាល័យព្រែកអញ្ចាញ ស្រុកមុខកំពូល
-១៩៧៣-១៩៧៥ : សិក្សានៅវិទ្យាល័យថាច់ជា (យុវជនស្រោចស្រង់ជាតិ) ភ្នំពេញ
-១៩៧៥-១៩៧៩ : កសិករ (កងចល័ត) ក្នុងសម័យខ្មែរក្រហម
-១៩៨០-១៩៨២ : សិក្សានៅសាលាកម្រិតសិក្សាទី៣ ភ្នំដូនពេញ
បានទទួលសញ្ញាបត្រកម្រិតសិក្សាទី៣ ឆ្នាំ១៩៨២
-១៩៨៣-១៩៨៩ : សិក្សានៅសាកលវិទ្យាល័យមិត្តភាពប្រជាជនប៉ាទ្រីសលុយមុមបា
(ក្រុងម៉ូស្គូ) ប្រទេសរុស្ស៊ី បានទទួលសញ្ញាប្រ័តប្រវត្ដិវិទ្យា កម្រិត
បរិញ្ញាបត្រជាន់ខ្ពស់ MASTER OF ARTS IN HISTORY ឆ្នាំ១៩៨៩
-២០០១-២០០៣ : សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅរាជបណ្ឌិតសភាកម្ពុជា និងបាន
ទទួលសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងសាធារណៈ ឆ្នាំ២០០៣
-២០០៧-២០១០ : សិក្សាថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា និងបានការពារ
និក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ នៅថ្ងៃទី២២ ខែធ្នូ
ឆ្នាំ២០១១ បានជាប់ ជាបណ្ឌិតផ្នែកប្រវត្តិវិទ្យា
៣-ការសិក្សាវគ្គបំប៉នផ្សេងៗ ៖
-ឆ្នាំ១៩៩៧ វិញ្ញាបនបត្រវគ្គបំប៉នអ្នកស្រាវជ្រាវ សង្គមនិងវប្បធម៌
-ឆ្នាំ២០០៧ វិញ្ញាបនបត្រជំនាញ ការធ្វើបទបង្ហាញ និងជំនាញ ការបង្រៀន
៤-ការសិក្សាស្រាវជ្រាវ៖
-ឆ្នាំ១៩៨៩ ការវិវត្តនយោបាយសង្គមនៅកម្ពុជា ពីឆ្នាំ១៩៥៧-១៩៧០
-ឆ្នាំ១៩៩៧ ចលនាតស៊ូខ្មែរឥស្សរៈ ពីឆ្នាំ១៩៤៥-១៩៥៣
-ឆ្នាំ២០០៦ រចនាសម្ព័ន្ធនិងការគ្រប់គ្រងវត្តព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា
-ឆ្នាំ២០១៩ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១
-ឆ្នាំ២០២០ អតីតរាជធានីនិងទីក្រុងបុរាណខ្មែរ
៥-ការចូលរួមក្នុងវិទិកាវិទ្យាសាស្ត្រ៖
-ជាវាគ្មិនក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីខេមរវិទ្យា ឆ្នាំ១៩៩៧
ប្រធានបទ ចលនាតស៊ូខ្មែរឥស្សរៈឆ្នាំ១៩៤៥-១៩៥៤ នៅសាកលវិទ្យាល័យ
ភូមិន្ទភ្នំពេញ
-ជាវាគ្មិនក្នុងសន្និសីទជាតិលើកទី១ ស្តីពីវប្បធម៌សិល្បៈខ្មែរ ឆ្នាំ២០០៦
ប្រធានបទ តួនាទីវត្តព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា
-ជាវាគ្មិនក្នុងសន្និសីទអន្តរជាតិស្តីពីទំនាក់ទំនងកម្ពុជា-ចិន១៧-១៨ ធ្នូ ឆ្នាំ២០១៤
ប្រធានបទ ទំនាក់ទំនងកម្ពុជា-ចិន ក្រោមការដឹកនាំដោយសម្តេច
ព្រះនរោត្តមសីហនុ (១៩៥៥-១៩៧០) នៅរាជបណ្ឌិត្យសភាកម្ពុជា
-ជាវាគ្មិនក្នុងសន្និសីទជាតិប្រចាំឆ្នាំលើកទី៤ កម្ពុជា វៀតណាម ទ្បាវ
២៧-២៨ កក្កដា ឆ្នាំ២០១៥ នៅទីក្រុង ដាទ្បាត់ ប្រទេសវៀតណាម
ប្រធានបទ នយោបាយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា
-ជាវាគ្មិនក្នុងសន្និសីទជាតិប្រចាំឆ្នាំលើកទី៦ កម្ពុជា វៀតណាម ទ្បាវ
១៧-២១ តុលា ឆ្នាំ២០១៧ នៅទីក្រុង សៀមរាម ខេត្តសៀមរាប
ប្រធានបទ ការអភិវឌ្ឍនិងទំនាក់ទំនងវិស័យសេដ្ឋកិច្ចកម្ពុជា-ទ្បាវ នាពេលបច្ចុប្បន្ន
-ជាវាគ្មិនក្នុងវេទិកាវិទ្យាសាស្ត្រ អនុស្សាវរីយ៍ខួប៦០ឆ្នាំទាក់ទំនងការទូតកម្ពុជា-ចិន
ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ អប់រំ វប្បធម៌ ២១-២២ មិថុនា ឆ្នាំ២០១៨
នៅសណ្ឋាគារភ្នំពេញ ( ភ្នំពេញ)
ប្រធានបទ ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន ពិបុរាណសម័យមកដល់ឆ្នាំ១៩៧០
-ជាវាគ្មិនក្នុងវេទិកាវិទ្យាសាស្ត្រ អនុស្សាវរីយ៍ខួប១០ឆ្នាំ ការបង្កើតវិទ្យាសា្ថនខុងជឺ
នៃរាជបណ្ឌិត្យសភាកម្ពុជា ១២-១៤ ឧសភា ឆ្នាំ២០១៩ នៅទីក្រុងជីវជាំង
ខេត្តគ័ងស៊ី ប្រទេសចិនប្រជាមានិត
ប្រធានបទ សមិទ្ធផលទំនាក់ទំនងកម្ពុជា-ចិន តាមរយៈផ្លូវមួយខ្សែក្រវាត់មួយ
-ជាវាគ្មិនក្នុងវេទិកាវិទ្យាសាស្ត្រ ទំនាក់ទំនងកម្ពុជា-ចិន ស្តីពីកាកសាងសហគមន៍
ជោគវាសនាតែមួយ ២២ ធ្នូ ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា
ប្រធានបទ អតីតកាលនិងបច្ចុប្បន្នកាលនៃទំនាក់ទំនងកម្ពុជា-ចិន
៦-គ្រឿឥស្សរិយយសទទួលបាន ៖
-ឆ្នាំ២០០១ ឥស្សរិយយស ការងារ ថ្នាក់ មេដាយប្រាក់
-ឆ្នាំ២០០៦ ឥស្សរិយយស ការងារ ថ្នាក់ មេដាយមាស
-ឆ្នាំ២០១១ ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ
-ឆ្នាំ២០១៨ ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សឬទ្ធិ
៧-អំពីគ្រួសារ ៖
-ឳពុក : ឈ្មោះ ជូ ឌីម (ស្លាប់)
-ម្តាយ : ឈ្មោះ មាស ដន (ស្លាប់)
-ប្រពន្ធ : ឈ្មោះ អ៊ឹង ធារី កើតថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៧២
មុខរបរ ធ្វើអាជីវកម្មសិប្បកម្ម
-កូនទី១ : ឈ្មោះ ដារី ច័ន្ទលីវីន ភេទស្រី ឆ្នាំកំណើត ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩០
អតីតនិស្សិតរៀននៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បច្ចុប្បន្ន ប្រកបមុខរបរអាជីវកម្មសិប្បកម្ម
-កូនទី២ : ឈ្មោះ ដារី ច័ន្ទលីណា ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៩៥
ជាអតីតនិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បច្ចុប្បន្ន ធ្វើការនៅក្រុមហ៊ុន អូទ្បាំព្យា
៨-ប្រវត្ដិការងារនិងបទពិសោធន៍ ៖
-ថ្ងៃចូលបំរើការងាររដ្ឋ : ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៨៩ ក្របខណ្ឌក្រសួងអប់រំ យុវជននិងកីទ្បា
-ឆ្នាំ១៩៨៩-២០០០ : ជាសាស្ដ្រាចារ្យដេប៉ាតឺប្រវត្តិវិតទ្យា បង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ក្រសួងអប់រំយុវជននិងកីទ្បា
-ឆ្នាំ២០០០-២០០១ : ជាមន្រ្តីគ្រប់គ្រងរដ្ឋបាល នៅរាជបណ្ឌិត្យសភាកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្រ្តី
-ឆ្នាំ២០០១-២០១៣ : ជាប្រធានផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា
ឋានៈស្មើប្រធានាយកដ្ឋាន
-ឆ្នាំ២០១៣-២០១៧ : ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអគ្គនាយក
-ឆ្នាំ២០១៧-២០២០ : -ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ
-ជាសមាជិកគណៈកម្មការបច្ចេកសព្ទប្រវត្តិវិទ្យា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ
-ជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ
-ឆ្នាំ២០២០ : -សមាជិកគណៈកម្មការធិការមត៌កមនុស្សរស់
បច្ចុប្បន្ន : ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា