2
បណ្ឌិតសភាចារ្យ ខ្លូត ធីតា
បណ្ឌិតសភាចារ្យស្ថាបនិក

ព័ត៌មានផ្ទាល់ខ្លួន ៖

នាមត្រកូល និងនាមខ្លួន : ខ្លូត ធីតា (KHLOT THYDA) 

ថ្ងៃខែឆ្នាំកំណើត               : ថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៦ 

ទីកន្លែងកំណើត               : ភូមិសំណាយ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ 

បងប្អូនបង្កើត                 :  មានបងប្អូន ៧នាក់ ប្រុស ៣នាក់ ស្រី ៤នាក់

                                          (បច្ចុប្បន្ននៅរស់ ស្រី៣នាក់, បងស្រីម្នាក់ ប្អូនស្រីម្នាក់ និងខ្ញុំជាកូនទី៦) 

សារអេឡិចត្រូនិក             : thydaklot@yahoo.com  

ការសិក្សាក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ៖

   ២០០៤-២០០៥               :  បណ្ឌិតផ្នែកនីតិសាស្ដ្រនៅសាកលវិទ្យាល័យចំរើនពហុបច្ចេបកវិទ្យា 

   ១៩៩៤-១៩៩៥               : បណ្ឌិតផ្នែកនីតិសាស្ដ្រ ពីទីក្រុងហាណូយ 

   ១៩៨៤-១៩៨៧              : វិទ្យាសាស្រ្ត ទស្សនវិជ្ជា នយោបាយ វគ្គគ្រូឧទ្ទេសនាមនៅ ធូឌឹក

                                             វៀតណាមខាងត្បូងរយៈពេល២ឆ្នាំ 

តួនាទីបច្ចុប្បន្ន ៖     

   ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី

   នៃព្រះរាជាណាចក្រកម្ពុជា

ស្នាដៃបោះពុម្ពផ្សាយ ៖   

សៀវភៅទី១ (១៩៩៥)     :  ទស្សនៈអហិង្សារបស់ព្រះពុទ្ធសាសនា និងសិទ្ធិមនុស្ស       

សៀវភៅទី២ (១៩៩៦)     :  អហិង្សាព្រះពុទ្ធសាសនា និងលទ្ធិប្រជាធិបតេយ្យ       

សៀវភៅទី៣ (១៩៩៦)   :  ព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមខ្មែរ      

សៀវភៅទី៤ (២០០៥)    :  អត្ថបទស្ដីពី ព្រះពុទ្ធសាសនាសម្រាប់ទស្សនាវដ្ដីអក្សរសាស្ដ្រ

                                          មនុស្សសាស្ដ្រ    

សៀវភៅទី៥ (១៩៩៨)     :  ព្រះពុទ្ធសាសនាក្នុងជីវិតខ្មែរ (ភាគ១ ភាគ២)       

សៀវភៅទី៦ (១៩៩៩)     :  ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ       

សៀវភៅទី៧ (១៩៩៩)    :  គួរយល់ដឹងជំនឿសាសនាលើសកលលោក   

សៀវភៅទី៨ (២០០០)    :  ព្រះសមណគោត្ដម       

សៀវភៅទី៩ (២០០២)    :  ទិដ្ឋភាពទូទៅនៃគំនិតខ្មែរ ឆ្នាំ១៩៩៩ លើកទី២  

សៀវភៅទី១០ (១៩៩៩)  :  បកប្រែនិងបោះពុម្ពសៀវភៅ ១០០សំណួរ ១០០ចម្លើយ 

                                          សាសនា នៅប្រទេសចិន       

សៀវភៅទី១១ (២០០៦)  :  ទស្សនាវដ្ដីកម្ពុជសុរិយានៅពុទ្ធសាសនបណ្ឌិត្យ ស្មារតីខ្មែរ

                                          ចំពោះព្រះពុទ្ធសាសនា

សៀវភៅទី១២ (២០០២)  :  មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជាសកលលោក បោះពុម្ពបាន  ៣លើក       

សៀវភៅទី១៣(២០០២)  :  ការស្វែងយល់អំពីការវិវត្តព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ

                                          (ឆ្លុះបញ្ចាំង តាមរយៈទស្សនវិជ្ជា)

សៀវភៅទី១៤ (២០០២)  :  ប្រៀបធៀបទស្សនវិជ្ជាព្រះពុទ្ធសាសនា  និងនៅសង្គម ខ្មែរ

                                          (ទស្សនវិជ្ជាច្បាប់)

សៀវភៅទី១៥ (២០០៥)  :  ទស្សនវិជ្ជាឥណ្ឌា និងតក្កវិជ្ជា      

សៀវភៅទី១៦ (២០០៦)  :   អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០       

សៀវភៅទី១៧ (២០០៧) :  រឿងនិទាន និងចំណេះដឹងជនជាតិភាគតិចនៅក្នុងប្រទេសកម្ពុជា

                                          ក្រុមវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា      

សៀវភៅទី១៨ (២០០៥)  :  ទំនាក់ទំនងសីលធម៌ និងច្បាប់នៅក្នុងសង្គមខ្មែរ បោះពុម្ពលើកទី១       

សៀវភៅទី១៩ (២០០៧)  : តើព្រះពុទ្ធប្រៀនប្រដៅអ្វីខ្លះ?

សៀវភៅទី២១ (២០០៨)  :  គួរយល់ដឹងអំពីចំណីអាហារ បោះពុម្ពលើកទី១ ទី២ និងទី៣

សៀវភៅទី២២ (២០០៨)  :  អរិយទ្រព្យដ៏ប្រសើររបស់មនុស្ស  បោះពុម្ពលើកទី១  

សៀវភៅទី២៣ (២០០៨) :  ទស្សនវិជ្ជាសម័យអង្គរ   

សៀវភៅទី២៤ (២០០២)  :  មូលដ្ឋានគ្រឹះនៃសីលវិទ្យាសកលលោក បោះពុម្ពលើកទី១ ទី២ ទី៣ និងទី៤

សៀវភៅទី២៥ (២០០៩)  :  គតិបណ្ឌិតសម្រាប់ពុទ្ធសាសនិក បោះពុម្ពលើកទី១ និងទី២

សៀវភៅទី២៦ (២០១១)  :  ទស្សនវិជ្ជាសម័យចតុមុខ លង្វែក ឧដុង្គ និងបារាំង បោះពុម្ពលើកទី១

សៀវភៅទី២៧(២០១៣)  : ព្រះពុទ្ធសាសនានិងពាហិរសាសនានៅក្នុងសង្គមខ្មែរក្រោយ៧មករា១៩៧៩

                                          (១៩៧៩-បច្ចុប្បន្ន) បោះពុម្ពលើកទី១ ទី២ និងទី៣

សៀវភៅទី២៨(២០១៣)  :  ទស្សនវិជ្ជា ប្រវត្តិសាស្រ្តខ្មែរ សម័យ បុរេប្រវត្តិ  នគរភ្នំ  និងចេនឡា  

                                          ពុម្ពលើកទី១

សៀវភៅទី២៩ (២០១៣)  :  ព្រះពុទ្ធបដិមានៅកម្ពុជា បោះពុម្ពលើកទី១  ជាក្រុម

សៀវភៅទី៣០ (២០១៣) :  សាសនាសកល បោះពុម្ពលើកទី១ ទី២

សៀវភៅទី៣១ (២០១៣) : ទស្សនវិជ្ជាច្បាប់

សៀវភៅទី៣២ (២០១៦) : ប្រវត្តិទស្សនវិជ្ជារដ្ឋ និងច្បាប់នៅប្រទេសមួយចំនួនលើពិភពលោក  

សៀវភៅទី៣៣ (២០១៦) : គម្ពីរពិសិដ្ឋរបស់បូព៌ាប្រទេស (ច្បាប់មនុ) 

សៀវភៅទី៣៤ (២០១៦)  : ដំណើរវិវត្ដន៍វិស័យច្បាប់និងសីលធម៌ នៅលើសកលលោក        

សៀវភៅទី៣៥ (២០១៦)  : ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ សម័យនគរភ្នំ (បុរាណ) ដល់ សម័យ សាធារណរដ្ឋ (លន់នល់) 

សៀវភៅទី៣៦ (២០១៦)  : ទស្សនវិជ្ជាសីលធម៌ខ្មែរ (ភាគទី១ និងភាគទី២)

សៀវភៅទី៣៧ (២០១៦)  ទស្សនវិជ្ជាឥណ្ឌា

សៀវភៅទី៣៨ (២០១៦)   : ប្រសិទ្ធភាពនៃសីលវិន័យ និងសិក្ខាបទសាសនានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន

សៀវភៅទី៣៩ (២០១៦)   : ស្វែងយល់ទស្សនវិជ្ជាពិភពលោក

សៀវភៅទី៤០ (២០១៦)    : ទស្សនវិជ្ជាចិន

សៀវភៅទី៤១ (២០១៦)    : សង្ខេបព្រះត្រៃបិដក ភាគទី១ ភាគទី២ (ព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម)

សៀវភៅទី៤២ (២០០០)    : សាកល្បងពិចារណាការគិតរបស់ខ្មែររយៈពេលជាង ២០សតវត្សរ៍ 

សៀវភៅទី៤៣ (២០១៣)  : ព្រះពុទ្ធសាសនាសម័យបុរាណ បោះពុម្ពលើកទី១ 

សៀវភៅទី៤៤ (២០០២)    : ឫសគល់នៃទស្សនវិជ្ជាខ្មែរ 

សៀវភៅទី៤៥ (២០១៣)   : ទស្សនវិជ្ជាច្បាប់ និងសាសនា  

សៀវភៅទី៤៦ (២០១៦)    : សីលធម៌ព្រះពុទ្ធសាសនា 

សៀវភៅទី៤៧ (២០១៦)   :  បកប្រែទស្សនវិជ្ជាភាសា ចំនួន ៣៥០ ទំព័រ A5

   សៀវភៅទី៤៧(២០១៧) : ប្រព័ន្ធទស្សនវិជ្ជាខ្មែរ (ភាគទី១ ភាគទី២) 

មុខវិជ្ជាបង្រៀន 

ទស្សនវិជ្ជាសាសនា និងច្បាប់ ដល់ថ្នាក់រួមនិស្សិតបណ្ឌិតនិងថ្នាក់ ឯកទេសនិស្សិតបណ្ឌិតច្បាប់ និង និស្សិតបណ្ឌិតទស្សនវិជ្ជា បរិញ្ញាបត្រជាន់ខ្ពស់រួម - ទស្សនវិជ្ជាទូទៅ - ទស្សនវិជ្ជាសាសនា (ព្រះពុទ្ធសាសនា និង ពាហិរសាសនា) - ទស្សនវិជ្ជាច្បាប់ (នីតិសាធារណៈ និងនីតិឯកជន) - មូលដ្ឋានគ្រឹះសីលធម៌ - ប្រវត្តិទស្សនវិជ្ជារដ្ឋ និងច្បាប់នៅប្រទេសមួយចំនួនលើពិភពលោក - (ច្បាប់មនុ) គម្ពីរពិសិដ្ឋរបស់បូព៌ាប្រទេស - ទំនាក់ទំនងសីលធម៌ និងច្បាប់នៅក្នុងសង្គមខ្មែរ - ដំណើរវិវត្ដន៍វិស័យច្បាប់និងសីលធម៌នៅ លើសកលលោក - ទស្សនវិជ្ជាខ្មែរសង្គមខ្មែរសម័យនគរភ្នំ(បុរាណ)ដល់សម័យចេនឡា - ទស្សនវិជ្ជា សម័យចតុមុខ លង្វែក និងឧត្តុង្គ - សាសនាសកល - គតិបណ្ឌិតព្រះពុទ្ធសាសនា - ទស្សនវិជ្ជាចិន ឥណ្ឌា -  ប្រសិទ្ធភាពនៃសីលវិន័យ និងសិក្ខាបទសាសនានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន - ទស្សនវិជ្ជាបស្ចឹមប្រទេស។

ការងារដឹកនាំនិក្ខេបបទបញ្ចប់ការសិក្សា ៖

   ១៩៩៥-១៩៩៩              : ថ្នាក់បរិញ្ញាបត្រ ២៦ នាក់ (បញ្ចប់ ២៦ នាក់)

   ១៩៩៩-២០០២              : ថ្នាក់បណ្ឌិត ២០ នាក់

   ២០០២-២០០៥              : ថ្នាក់បណ្ឌិត២៥ នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២០ នាក់

   ២០០៥-២០០៨              : ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២៨ នាក់

   ២០០២-២០១១              : ថ្នាក់បណ្ឌិត ៧៨ នាក់

   ២០០៦-២០១០              : ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៨៥ នាក់

   ២០០៧-២០១៥             : ថ្នាក់បណ្ឌិត ៤៥ នាក់

   ២០០៨-២០១១             : ថ្នាក់បណ្ឌិត ៣៣ នាក់

   ២០១១-២០១៣             : ថ្នាក់បណ្ឌិត ៣០ នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ២៧ នាក់

   ២០១៣-២០១៦             : ថ្នាក់បណ្ឌិត ២៩ នាក់

គ្រឿងឥស្សរិយយស ៖

-  មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ លេខ ៣៣០ អនក្រ.តត ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៦ បញ្ជីលេខ ៤៤

-  ឥស្សរិយយសការងារ ថ្នាក់មេដាយមាស (លេខ១៦៨ អនក្រ.តត) ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ចុះបញ្ជី ១៨០៧

-  មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា នស/រកត/០៧០៨/៩២២ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០០៨

-  មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ លេខ ៤០ អនក្រ.តត ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៨ បញ្ជីលេខ ២៦   

-  ប្រកាសនីយបត្រយានី គ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនិវង្ស កុសុម នារីរ័ត្ន នស/ រកត/ ០២១០/ ១៧៣ ឆ្នាំ២០១០ 

-  ប្រកាសនីយបត្រយានី គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា នស/រកត/០៦០៩/៦៥៦ ឆ្នាំ២០០៩

-  គ្រឿងឥស្សរិយយសមេដាយមុនីសារាភ័ណ្ឌថ្នាក់មហាសេនា នស/រកត/០៥១០/៣៨២ ឆ្នាំ២០១០

-  ប្រកាសនីយបត្រ គ្រឿងឥស្សរិយយស ការងារ ថ្នាក់មេដាយមាស លេខ ១៣៤១ អនក្រ.តត ចុះបញ្ជីលេខ២០៤ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១

-  គ្រឿងឥស្សរិយយស ថ្នាក់ជាតូបការ នស/រកត/០៩១២/៨៤០ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១២  

ប្រគល់គោរមងារជូនឥស្សរជនដូចខាងក្រោមនេះ ៖

ឆ្នាំ ២០១០ : ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១០ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (បណ្ឌិតសភាចារ្យ) ដោយព្រះរាជក្យឹត្រ លេខ នស/រកត/០៤១០/២៩៤

ឆ្នាំ២០១០ : ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០ ជូនឯកឧត្តម សុខ អាន (បណ្ឌិតសភាចារ្យ) ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៤១០/២៩៤

ឆ្នាំ២០១០ : ខែធ្នូ ឆ្នាំ២០១០  កិត្តិបណ្ឌិតដល់លោក បណ្ឌិតម៉ាឡេស៊ី ៣រូប

ឆ្នាំ២០១១ : ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១១  សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (កិត្តិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា)  ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣១១/៣១៩)

ឆ្នាំ២០១១ : ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១  សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (កិត្តិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា)។

ឆ្នាំ២០១១ : ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១ កិត្តិបណ្ឌិតលោកនាយកសកលវិទ្យាល័យជីវជាំវ (Jiu Jiag University)។

ឆ្នាំ២០១១ : ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១១ កិត្តិបណ្ឌិតឯកឧត្តមបណ្ឌិត ម៉ៅ សុផាន់ ប្រធានកងពលតូចលេខ៧០។

ឆ្នាំ២០១២ : ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២  កិត្តិបណ្ឌិត ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស។

ឆ្នាំ២០១៣ : ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ កិត្តិសេដ្ឋាបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

១. កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាថ្វាយសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក្រោមព្រះរាជក្រឹត្យ នស/រកត/០៩១២/៨៣៥

២. សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីបួរគ្រី ក្រោមព្រះរាជក្រឹត្យ នស/រកត/០៩១២/៨៣៦

៣. សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ក្រោម ព្រះរាជក្រឹត្យ នស/រកត/០៩១២/៨៣៧

៤. កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាប្រគេនសម្ដេចព្រះធម្មលិខិត លាស់ ឡាយ ប្រធានថេរសភាព្រះពុទ្ធសាសនា

៥. កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេនសម្ដេចព្រះពោធិវង្ស អំ លីមហេង

៦. កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេន សម្ដេចព្រះវនរ័ត ណយ ច្រឹក

៧. កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាប្រគេន សម្ដេចព្រះឧត្ដមបញ្ញា ដូង ផង់

៨. កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេន សម្ដេចឧត្ដមវង្សា មួង រ៉ា

៩. កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេន ព្រះមុនីកោសល ហ៊ុល សុវណ្ណ។

ឆ្នាំ២០១៥ : កិត្តិបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ឆ្នាំ២០១៥ : កិត្តិបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ

ភាសាបរទេស  ៖
   ភាសាបារាំង                   : និយាយ-សរសេរ

   ភាសាអង់គ្លេស               : និយាយ-សរសេរ 

   ភាសាវៀតណាម              : និយាយ-សរសេរ