ព័ត៌មាន

«កិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា»
79
810

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅរាជ​បណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅបន្ទប់ ២-០៨ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងកិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ និងឯកឧត្ដមបណ្ឌិត លោកជំទាវបណ្ឌិត លោកបណ្ឌិត លោកស្រីបណ្ឌិត ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាសរុបចំនួន ២០ រូប ដែលមានរបៀបវារៈចំនួន៣សំខាន់ៗ៖

- ការស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាល

- ការកំណត់កាលបរិច្ឆេទរៀបចំបោះឆ្នោតផ្ដល់គោរមងារបណ្ឌិតសភាចារ្យ

- អំពីការរៀបចំដំណើរការទូទៅ និងគម្រោងស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមជូនឯកឧត្ដមបណ្ឌិតសភាចារ្យ និងឯកឧត្ដមបណ្ឌិត លោកជំទាវបណ្ឌិត លោកបណ្ឌិត លោកស្រីបណ្ឌិត ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែបំពេញការងារឱ្យមានប្រសិទ្ធភាព ហើយរាល់ការផ្ដល់យោបល់ជូនដល់ប្រមុខរាជរដ្ឋាភិបាល ត្រូវតែជាធាតុចូលដែលកើតចេញពីការសិក្សាគ្រប់ជ្រុងជ្រោយ និងមានមូលដ្ឋានហេតុផលវិទ្យាសាស្ត្រច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្ដែងរបស់សង្គមជាតិនាពេលបច្ចុប្បន្ន៕

RAC Media | លឹម សុវណ្ណរិទ្ធ


សេចក្តីប្រកាស