ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
34
798

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារ បានទទួលជួបពិភាក្សាការងារជាមួយនឹងមន្ត្រីក្រសួងការបរទេស និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយលោកស្រី Elizabeth Robbins។

ក្នុងជំនួបពិភាក្សាដែលប្រព្រឹត្តទៅនៅបន្ទប់ស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក៏ដូចជាមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការគួរសម និងពិភាក្សាគ្នាការងារជាមួយនឹងឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទៅលើដំណើរការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាកម្ពុជា បេសកកម្ម ទស្សនវិស័យ និងសមិទ្ធផលនានាដែលរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចបាន និងដែលកំពុងបំពេញបន្ត៕

RAC Media | លឹម សុវណ្ណរិទ្ធ


សេចក្តីប្រកាស