ព័ត៌មាន

ការរៀបចំសិក្ខាសាលា «បញ្ហាប្រឈមនៃបរិស្ថានរបស់កម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព»
64
660

ដោយមានកិច្ចសហការជាមួយ វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីសិក្ខាសាលាមួយ ស្តីពី ‌«បញ្ហាប្រឈមនៃបរិស្ថានរបស់កម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព»។

កម្មវិធីនេះ នឹងរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ។ ការរៀបចំកម្មវិធីនេះ នឹងមានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំសំខាន់នៃស្ថាប័នទាំងបី គឺ៖

១. ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញបើកកម្មវិធី
២. បណ្ឌិត Hoseok Kim តំណាងវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) 
៣. ឯកឧត្តមបណ្ឌិត ទិន ពន្លក អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍដោយចីរភាព (NCSD) 

ក្រៅពីនេះ ក៏មានវាគ្មិនកិត្តិយសជាច្រើនទៀត ចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះដែរ។

RAC Media

សេចក្តីប្រកាស