ព័ត៌មាន

«កិច្ចសហប្រតិបត្ដិការណ៍ស្ដីពីផ្លូវមួយខ្សែក្រវ៉ាត់មួយ»
62
35

នៅវេលាព្រឹកម៉ោង ៩ៈ៣០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូចិន ចំនួន៥រូបមកពីបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គមសៀងហៃ ប្រទេសចិន នៅសាលស្លឹករឹត ក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងជំនួបនេះឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកយកនូវប្រធានបទមួយចំនួនមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការសិក្សាស្រាវជ្រាវ រវាងស្ថាប័នទាំងពីរ។

ជាលទ្ធផលនៃជំនួបនេះ ស្ថាប័នទាំងពីរបានសម្រេច និងឯកភាពគ្នាលើចំណុចមួយចំនួនដូចខាងក្រោម៖

១. បង្កើតឱ្យមានសិក្សាស្រាវជ្រាវរវាងវិទ្យាស្ថានជាតិទាំង២

២. ការផ្លាស់ប្ដូរនិសិ្សត បុគ្គលិក និងមន្ដ្រីស្រាវជ្រាវ ក្នុងរយៈ ពេលខ្លី និងវែង តាមកិច្ចព្រមព្រៀងរវាងស្ថាប័នទាំងពីរ។

ស្ថាប័នទាំងពីរបានមូលមតិគ្នានឹងជម្រុញកិច្ចសហការនេះឱ្យកាប់តែស្អិតរមួត ជាពិសេសលើវិស័យស្រាវជ្រាវ។

RAC Media​

សេចក្តីប្រកាស