ព័ត៌មាន

សិក្ខាសាលាផ្សាព្វផ្សាយ ​ស្តី​ពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥»
52
255

ថ្ងៃចន្ទ ១២កើតដល់១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ដល់២០ ខែវិច្ឆិកាឆ្នាំ២០១៨ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនងការទូត និង លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវ ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ចូលរួមកម្មវិធីសិក្ខាសាលា ផ្សាព្វផ្សាយ ​ស្តី​ពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» នៅសណ្ឋាគារសុខា ខេត្តសៀមរាប តាមការអញ្ជើញរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

សិក្ខាសាលាផ្សាព្វផ្សាយ នេះមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ឱ្យកាន់តែច្បាស់ ពីដែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជូនក្រសួង​/ស្ថាប័នសំខាន់ៗនៃប្រទេស CLMV គ្រឹះស្ថានសិក្សា អ្នកពាក់ព័ន្ធនានា និងជាពិសេសជួយសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនងដល់អ្នកធ្វើការងារ ពាក់ព័ន្ធនឹង ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ នៅក្នុងចំណោមស្ថាប័នរបស់បណ្តាប្រទេស CLMV និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀត។

សិក្ខាសាលាផ្សាព្វផ្សាយ នេះផ្តោត ទៅលើប្រធានបទសំខាន់ៗចំនួន៤គឺ៖

១. សេចក្តីណែនាំស្តីពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងវិស័យយុទ្ធសាស្ត្រទាំងប្រាំនៃផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ២០២៥

២. តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន និងយន្តការសម្រាប់ការអនុវត្តផែន ការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥

៣. ដៃគូសន្ទនា ការចូលរួម និងការគាំទ្រក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងបណ្តាញ រវាងភ្នាក់ងារ និងភាគីពាក់ព័ន្ធនានា

៤. បញ្ហាប្រឈម និងអនុសាសន៍។

ប្រភព៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media 




សេចក្តីប្រកាស