ព័ត៌មាន

សន្និសីទតំបន់ ស្តីពី «ទំនាក់ទំនងនៅឧបទ្វីបកូរ៉េក្នុង ឆ្នាំ២០១៨ និងពេលខាងមុខ ៖ តថភាពនិងបញ្ហាប្រឈមថ្មី»
33
247

ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក និងលោក ឡុង ម៉េងហ៊ាងមន្ត្រីស្ម័គ្រចិត្ត តំណាង ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ចូលរួមសន្និសីទ តំបន់ស្តីពី «ទំនាក់ទំនងនៅឧបទ្វីបកូរ៉េក្នុង ឆ្នាំ២០១៨ និងពេលខាងមុខ ៖ តថភាព និង បញ្ហា ប្រឈមថ្មី (Inter-Korean Relations in 2018 and Beyond: New Realities, New Challenges) » តាមការអញ្ជើញ របស់វិទ្យាស្ថានខ្មែរ សំរាប់សហប្រតិ បត្តិការ និងសន្តិភាព (Cambodia Institute for Cooperation and Peace-CICP)។

សន្និសីទនេះមានគោលបំណង កំណត់ចម្លើយចំពោះសំណួរជាច្រើន ស្តីអំពីថាតើទំនាក់ទំនង ឧបទ្វីប កូរ៉េនឹងការអភិវឌ្ឈក្នុងរយៈពេលខ្លី និងមធ្យមនឹងទៅជាយ៉ាងណា ហើយថាតើ ការផ្លាស់ប្តូរទំនាក់ទំនងរវាងរដ្ឋទាំងពីរ នឹងមាន ផលប៉ះពាល់ដល់ផ្នែក នយោបាយក្នុងតំបន់ និងពិភពលោកដែរឬទេ?

សន្និសីទតំបន់នេះផ្តោតទៅលើប្រធានបទសំខាន់ៗចំនួន៤គឺ៖

១. ការវាយតំលៃដំណើរការសន្តិភាពលើឧបទ្វីបកូរ៉េ៖ ការពិតបច្ចុប្បន្ន និងបញ្ហាប្រឈមនាពេលអនាគត

២. ការរំសាយអាវុធនុយក្លេអ៊ែរ និងការកសាងសន្តិភាព

៣. ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងតំបន់ខាងអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍

៤. អ្នកណាខ្លះជាពហុភាគីនិយម

ដើម្បីបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េបានត្រូវ៖

- ដោះស្រាយដោយទ្វេភាគី

- ផ្តល់ទំនុកចិត្តដល់ គឹម ជុងអ៊ុនឱ្យមានជំនឿចិត្តថានឹងមានសុវត្ថិភាពក្រោយពេលបញ្ចប់កម្មវិធីនុយគ្លេអ៊ែររបស់ខ្លួន។

ប្រភព៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា






សេចក្តីប្រកាស