ព័ត៌មាន

«និស្សិតអាហាររូបករណ៍ចំនួន២០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា...»
48
232

ជំនួបពិភាក្សាទ្វេភាគីមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ស្រី ឧកញ៉ា កែវ មុំ តំណាងសមាគមអភិវឌ្ឍសុខមាលភាពអាស៊ីអាគ្នេយ៍ប្រជាជនចិន ស្តីពី«ការបណ្តុះបណ្តាលភាសាចិនដល់និស្សិតអាហាររូបករណ៍ដែលត្រូវនឹងបន្តការសិក្សានៅប្រទេសចិន»ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលស្លឹករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងនៅជំនួបនៃកិច្ចពិភាក្សាទ្វេភាគីនោះ ខ្លឹមសារសំខាន់ដែលបានលើកយកជជែក និងពិភាក្សានោះគឺ ទាក់ទងនឹងការបណ្តុះបណ្តាលផ្នែកភាសាចិនដល់និស្សិតអាហាររូបករណ៍កម្ពុជានឹងត្រូវបន្តការសិក្សារបស់ខ្លួននៅប្រទេសចិន ដែលនិស្សិតអស់ត្រូវបណ្តុះបណ្តាលភាសាចិនជាមុនសិនក្នុងរយៈពេល៣ខែ នៅវិទ្យាស្ថានខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ថា៖ និស្សិតអាហាររូបករណ៍​ទាំងអស់មានចំនួន២០០នាក់ត្រូវបណ្តុះបណ្តាលលើមុខជំនាញចំនួន៣ ក្នុងនោះមាន៖

១- ផ្នែកអគ្គីសនី

 ២- ផ្នែកអេឡិចត្រូនិច និង

៣-ផ្នែកគ្រូមតេយ្យក្នុងការថែរទាំក្មេង។

RAC Media


     




សេចក្តីប្រកាស