ព័ត៌មាន

«វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម៖ កិច្ចប្រជុំវិសាមញ្ញស្តីពី ការរៀបចំរចនាសម្ព័ន្ធនិងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន...»
35
201

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨​សាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាមញ្ញស្តីពី «ការរៀបចំរចនាសម្ព័ន្ធនិងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន សមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារដែលត្រូវអនុវត្តសម្រាប់ឆ្នាំ២០១៩ និងសញ្ញា(logo)របស់វិទ្យាស្ថាន»ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម។

កិច្ចប្រជុំនេះដែរ បានបង្ហាញពីវឌ្ឍនភាពរបស់វិទ្យាស្ថានក្នុងឆ្នាំ២០១៨ និងបន្តបេ្តជ្ញាអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៩របស់វិទ្យាស្ថានឱ្យកាន់តែប្រសើរឡើងស្របទៅតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងរាជរដ្ឋាភិបាល។

កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១១:៣០ព្រឹក ប្រកបដោយបរិយាកាសរីករាយ និងភាពបេ្តជ្ញាខ្ពស់។



សេចក្តីប្រកាស