ព័ត៌មាន

វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្ត​សង្គម៖ កិច្ច​ប្រជុំរៀបចំរចនាសម្ព័ន្ធ​ សមិទ្ធផលការងារឆ្នាំ២០១៨​ និងទិសដៅការងារឆ្នាំ២០១៩
66
200

នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨​ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.)​ នៃរាជបណ្ឌិត្យសភាកម្ពុជា​ បានបើកកិច្ចប្រជុំ​ស្តីពី​ ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន​ សមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨​ និងទិសដៅការងារដែលត្រូវអនុវត្តសម្រាប់ឆ្នាំ២០១៩។ បន្ថែមលើនោះកិច្ចប្រជុំ ថ្នាក់ដឹកនាំ​និងមន្ត្រីវិទ្យាស្ថាន បានបន្តពិភាក្សាស្តីពីគម្រោងស្រាវជ្រាវដែលជារបត់ថ្មីៗនៃបច្ចុប្បន្នភាពកម្ពុជា​ តាមផ្នែកទាំង៨របស់វិទ្យាស្ថាន​។ 

កិច្ចប្រជុំនៅវេលាព្រឹកនេះ រៀបចំដោយមានវត្តមានរបស់លោកស្រី​ ព្រុំ​ ទេវី​ អនុប្រធានវិទ្យាស្ថាន លោកបណ្ឌិត​ ឆេង​ វណ្ណារិទ្ធ​ អនុប្រធានស្ថាន ទីប្រឹក្សាវិទ្យាស្ថាន​ ប្រធានផ្នែក​ ព្រមទាំងមន្រ្តី​ សរុបចំនួន២១រូប។ កិច្ចប្រជុំ​បានបញ្ចប់នៅម៉ោង១១ព្រឹក​ ប្រកបដោយស្នាម​ញញឹម​ និងការប្តេជ្ញាចិត្តអនុវត្តតាមស្មារតីអង្គប្រជុំ។ 

RAC Media | ហេង​ សុភី


សេចក្តីប្រកាស