ព័ត៌មាន

[English Below] «ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopember»
31
1534

នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៖៣០នាទីរសៀល រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំជំនួបមួយជាមួយនឹងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopemberនៅអគារខេមរវិទូ (បន្ទប់ក្រវ៉ាន់) ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈឹត វណ្ណឬទ្ធ ជំនួសការរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងពិធីជំនួបនេះ អ្នកតំណាងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopember លោកស្រី Octaviyanti Dwi Wahyurini អ្នកគ្រប់គ្រងជាន់ខ្ពស់ និងលោកស្រី Desy Kurniawati បុគ្គលិកផ្នែកការិយាល័យនិស្សិតអន្តរជាតិ បានរៀបរាប់ដោយសង្ខេបពីសាកលវិទ្យាល័យ Institut Teknologi Sepuluh Nopember និងបង្ហាញពីវត្ថុបំណង និងចំណុចសម្រាប់កិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា។

ជាទីបញ្ចប់ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopember បានឯកភាពពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងព្រៀងឯកសារដើម្បីចុះអនុស្សារណៈយោគយល់នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើចំណុចដែលស្របចក្ខុវិស័យគ្នា។ 

"Meeting between the Royal Academy of Cambodia and the Institut Teknologi Sepuluh Nopember, Indonesian University"

On February 7, 2023, at 1:30 pm, the Royal Academy of Cambodia organized a meeting with the Institut Teknologi Sepuluh Nopember at the Khemeravito Building (Room: Kravan) led by H.E. Dr. Chhit Vannarith, assistant to the Royal Academy of Cambodia.

In the meeting, the representatives of the Institut Teknologi Sepuluh Nopember, Ms. Octaviyanti Dwi Wahyurini, Senior Manager, and Ms. Desy Kurniawati, International Student Office staff, briefed the historical background of the Institut Teknologi Sepuluh Nopember and outlined the objectives and points for the possible collaborations with the Royal Academy of Cambodia.

In the end, the Royal Academy of Cambodia and the Institut Teknologi Sepuluh Nopember agreed to explore the possibility of cooperation and draft a memorandum of understanding in the near future to strengthen ties and cooperation on the mutual visions.


សេចក្តីប្រកាស