ព័ត៌មាន

សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា
132
1342

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យវិទ្យា សាស្រ្ត និង វាជាចំណែកមួយដែលមិនអាចខ្វះបានក្នុងការចូល រួមអភិវឌ្ឍន៍បច្ចេកវិទ្យានិងភាពរីក​ចម្រើន​នៃប្រទេសជាតិ។ តក្កវិទ្យា ជាផ្នែកមួយនៃគណិតវិទ្យា ដែលជាមូលដ្ឋាននៃការវិភាគសមហេតុផល ហើយប្រើវាក្នុងការធ្វើការសម្រេចចិត្តតាមតក្កៈសម្រាប់បញ្ហាអ្វីមួយឱ្យបានល្អ។ ដោយកត្តានេះហើយទើបធ្វើឱ្យខ្ញុំបាទចូលចិត្តសិក្សាស្រាវជ្រាវគណិតវិទ្យា ហើយបាននិពន្ធសៀវភៅ តក្កវិទ្យា (Logic)នេះឡើង ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍ បំណិននិងការពិចារណារបស់សិស្ស និង និស្សិតក៏ដូចជាមិត្តអ្នកអានទាំងអស់ដែរ។

សៀវភៅនេះរៀបចំឡើងដើម្បីបំពេញនូវសំណូមពររបស់សិស្ស និស្សិត អ្នកស្រាវជ្រាវ និង មិត្តអ្នកអានទាំងអស់ដែលខ្វះឯកសារសិក្សានិងស្រាវជ្រាវ ជាពិសេសអ្នកដែលបានរៀនឯកទេស គណិតវិទ្យា ត្រូវតែសិក្សាពីតក្កវិទ្យានេះ ពីព្រោះវាជាមេរៀនមូលដ្ឋានដែលទាក់ទងនឹងវិធីសម្រាយបញ្ជាក់ ទ្រឹស្ដីសំណុំ ពីជគណិត ប៊ូល ពីជគណិតអរូបី និង គណិតវិទ្យាសម្រាប់កុំព្យូទ័រ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សិស្ស និស្សិត អ្នកស្រាវជ្រាវ និង មិត្តអ្នកអានទាំងអស់ ដែលគាំទ្រដល់ សៀវភៅស្ដីអំពី តក្កវិទ្យា នេះ ហើយសូមស្វាគមន៍ជានិច្ចរាល់ការ រិះគន់ស្ថាបនា ដើម្បីឱ្យសៀវភៅនេះកាន់តែសុក្រឹតថែមទៀត។

------

RAC Media 

សេចក្តីប្រកាស