ព័ត៌មាន

«កម្ពុជាទទួលចំណូលជាង៨៥លានដុល្លារបានពីការលក់សំបុត្រចូលទស្សនាអង្គរនៅរយៈពេល៩ខែ ឆ្នាំនេះថវិកាជិត៤លានដុល្លារ ត្រូវឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា»
25
151

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨

(សៀមរាប)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះកម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្ កាលពីឆ្នាំ២០១៧។នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរដែលRAC Media ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែតុលានេះ។

របាយការណ៍បញ្ជាក់ថានៅរយៈពេល៩ខែចាប់ពីខែមករា ដល់ កញ្ញា ឆ្នាំ២០១៨ ភ្ញៀវទេសចរបរទេសចំនួន ១៩០១៥៦៩នាក់បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង៨.៤៧ភាគរយ។ក្នុងចំនួនចំណូលដែលទទួលបានជាង៨៥លានដុល្លារនេះ រាជរដ្ឋាភិបាលកម្ពុជាបានដក​ចំនួន៣,៨០៣,១៣៨ដុល្លារឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យនិងព្យាបាលកុមារកម្ពុជា។

សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖

*ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។

*ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។

*ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

ប្រភព​៖គ្រឹះស្ថានអង្គរ

RAC Media | ហេង​ សុភី






សេចក្តីប្រកាស