6
បណ្ឌិតសភាចារ្យ សោម សុមុនី
បណ្ឌិតសភាចារ្យស្ថាបនិក

ព័ត៌មានផ្ទាល់ខ្លួន

  • នាមត្រកូល និងនាមខ្លួន : សោម សុមុនី (Som Somuny)
  • ថ្ងៃខែឆ្នាំកំណើត : ០២ ខែធ្នូ ឆ្នាំ ១៩៥៥
  • ទីកន្លែងកំណើត : ភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល
  • ស្ថានភាពគ្រួសារ : រៀបការ
  • ចំនួនកូន : ០៤ នាក់

ការសិក្សាក្រោយឧត្តមសិក្សា និងឧត្តមសិក្សា

  • ១៩៨៩-១៩៩៥ : សញ្ញាបត្របណ្ឌិត ផ្នែកអក្សរសាស្ដ្រ, Ph. D in Philology នៅសាកលវិទ្យាល័យលេនីនក្រាដ សហព័ន្ធរុស្ស៊ី
  • ១៩៨៨-១៩៨៩ : សាលាគរុវិជ្ជាជាន់ខ្ពស់ទីក្រុងហូជីមិញ​ (កម្មសិក្សាគរុកោសល្យ)
  • ១៩៨៣-១៩៨៨ : សាលាគរុវិជ្ជាជាន់ខ្ពស់ ភ្នំពេញ (សញ្ញាប័ត្រ ថ្នាក់ឧត្ដមសិក្សា/ Diplôme Universitaire)

បទពិសោធន៍ការងារ

  • ២០០៥-បច្ចុប្បន្ន : ប្រធាន វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ២០០១ : សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា (មានគោរម្យងារជា បណ្ឌិតសភាចារ្យ)និងជា អនុប្រធាន វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា 
  • ១៩៩៩-បច្ចុប្បន្ន : មន្ដ្រីនិងជាសាស្ត្រាចារ្យអក្សរសិល្ប៍ នៃរាជបណ្ឌិត្យ​សភា​កម្ពុជា
  • ១៩៩៨ : គ្រូបង្រៀនភាសាខ្មែរ នៅសាកលវិទ្យាល័យអូរិហ្គែន សហរដ្ឋអាមេរិក
  • ១៩៩៦ : ជាអ្នកស្រាវជ្រាវ (ក្រៅម៉ោង) នៃវិទ្យាស្ថាន ខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ
  • ១៩៩៥-១៩៩៩ : សាស្ដ្រាចារ្យអក្សរសាស្ដ្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង គ្រូបង្រៀនភាសាខ្មែរ ដល់ជនបរទេស (ឯកជន )
  • ១៩៨៩-១៩៩៥ : គ្រូបង្រៀនភាសាខ្មែរ បន្ថែមម៉ោង ផ្នែកភាសាបូព៌ាប្រទេស សាកលវិទ្យាល័យ លេនីនក្រាដ 
  • ១៩៨៦-១៩៨៩ : ​សាស្ដ្រាចារ្យអក្សរសាស្ដ្រ នៃសាលាគរុវិជ្ជាជាន់ខ្ពស់ភ្នំពេញ និង សាស្ដ្រចារ្យអក្សរសាស្ដ្រ បន្ថែមម៉ោង វិទ្យាល័យទួលគោក និងសាស្ដ្រាចារ្យអក្សរសាស្ដ្រ បន្ថែមម៉ោងសាលាបំពេញវិជ្ជាពេលយប់ចតុមុខ ក្រុងភ្នំពេញ
  • ១៩៨៣-១៩៨៨ : គ្រូបង្រៀនភាសាអង់គ្លេស (ឯកជន ក្រៅម៉ោង ) ក្រុងភ្នំពេញ
  • ១៩៧៩-១៩៨០ : នាយកសាលាបឋមសិក្សាឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល

ស្នាដៃបោះពុម្ពផ្សាយ

  • កម្រងកំណាព្យ “ទំព័រជីវិត” (១៩៧៣-១៩៩០) មិនទាន់បោះពុម្ព
  • ប្រលោមលោក រឿង “ឃើញតែស្រមោល”  (១៩៩០) មិនទាន់បោះពុម្ព
  • សិក្សាអត្ថបទអក្សរសិល្ប៍សំរាប់សាលាចំណេះទូទៅ (១៩៨៧) បោះពុម្ព រ៉ូណេអូ
  • “លក្ខណៈជាតិ តាមរយៈរឿង ទុំទាវ” (១៩៨៧) សារណា ជាភាសាវៀតណាម
  • “ចរិយាសាស្ដ្រខ្មែរ តាមរយៈរឿង កាកី” (១៩៨៨) អត្ថបទសិក្សាអក្សរសិល្ប៍​ 
  • “តថនិយម តាមរយៈច្បាប់ល្បើកថ្មី របស់ក្រមង៉ុយ” (១៩៨៨) អត្ថបទសិក្សាអក្សរសិល្ប៍ 
  • “អក្សរសិល្ប៍ពាក្យរាយខ្មែរ ឆ្នាំ១៩៣០-១៩៥០” និក្ខេបបទបណ្ឌិត ជាភាសារុស្ស៊ី 
  • “ព្រលឹងខ្មែរ និងលទ្ធិប្រជាធិបតេយ្យ” អត្ថបទស្រាវជ្រាវ (១៩៩៦)
  • “ភាសាខ្មែរថ្នាក់ដំបូង សំរាប់បរទេស” សៀវភៅសិក្សា (១៩៩៨)
  • “ការបណ្ដុះស្មារតីសន្ដិភាព តាមរយៈអក្សរសិល្ប៍” អត្ថបទចូលរួមសន្និសីទអន្ដរជាតិ ស្ដីពី ខេមរវិទ្យា ឆ្នាំ២០០០ នៅក្រុងភ្នំពេញ
  • “ទំនុកបទចម្រៀង របស់លោក ស៊ិន ស៊ីសាមុត” អត្ថបទចូលរួមសន្និសីទជាតិ ស្ដីពី ការអភិរក្ស និង​អភិវឌ្ឍសិល្បៈនិងវប្បធម៌ខ្មែរ (ខែ​មេសា ឆ្នាំ ២០០១)

ភាសាបរទេស

  • ភាសាអង់គ្លេស                   
  •  ភាសារុស្ស៊ី               
  • ភាសាវៀតណាម                               
  • ភាសាបារាំង