55
បណ្ឌិត ប៉ូអាន ស៊ីវុត្ថា
សមាជិកបម្រុង ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ



លោកជំទាវបណ្ឌិត ប៉ូអាន ស៊ីវុត្ថា ទទួលបានការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២០ តាមអនុក្រឹត្យលេខ ៣៩១ អនក្រ.តត ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។ 

១- ព័ត៌មានផ្ទាល់ខ្លួន៖

  • គោត្តនាម-នាម ៖ ប៉ូអាន ស៊ីវុត្ថា (PAU ANN SIVUTHA)
  • ថ្ងៃខែឆ្នាំកំណើត ៖ ១៥ កក្កដា ១៩៥៤
  • ទីកន្លែងកំណើត ៖ សង្កាត់លេខ៣ រាជធានីភ្នំពេញ
  • ថ្ងៃខែចូលបម្រើការងាររដ្ឋ ៖ មីនា ១៩៧៩
  • មុខងារបច្ចុប្បន្ន ៖ ទីប្រឹក្សាក្រសួងកិច្ចការនារី 
  • លេខទូរសព្ទ ៖ ០១៦ ៩៨៨ ៣៦៦

២- ប្រវត្តិនៃការសិក្សា៖

  • ១៩៧២ ៖ សញ្ញាបត្របាក់ឌុប ពីវិទ្យាល័យ១៨មីនា 
  • មិថុនា ១៩៨២ ៖ សញ្ញាបត្រឱសថការីរដ្ឋ ពីមហាវិទ្យាល័យវេជ្ជសាស្ត្រឱសថសាស្ត្រ ក្រុងភ្នំពេញ
  • ៣១ មករា ១៩៩១ ៖ សញ្ញាបត្រឯកទេសផលិតឱសថ ពីបណ្ឌិតសភាវេជ្ជសាស្ត្រអាល្លឺម៉ង់ ក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់
  • ០៨ សីហា ២០០១ ៖ សញ្ញាបត្រឱសថបណ្ឌិត ពីសាកលវិទ្យាល័យសុខាភិបាល ក្រុងភ្នំពេញ

៣- ប្រវត្តិការងារ៖

  • ១១ មេសា ២០១៨ ៖ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
  • មករា ២០១៥ - បច្ចុប្បន្ន ៖ ទីប្រឹក្សាក្រសួងកិច្ចការនារី (ការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុ)
  • ឧសភា ២០១២ - សីហា ២០១៤ ៖ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី
  • ចាប់ពីឆ្នាំ២០១០ ៖ អនុប្រធានក្រុមប្រឹក្សាសមាគមគីមីកម្ពុជា 
  • មករា ២០០៩ - ឧសភា ២០១២ ៖ អនុប្រធាននាយកដ្ឋាន ផ្នែកកិច្ចការអាស៊ាននៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល
  • មករា ១៩៩៦ - មករា ២០០៩ ៖ ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នាយកដ្ឋានឱសថចំណីអាហារ និងគ្រឿងសម្អាង ក្រសួងសុខាភិបាល
  • មករា ១៩៨២ - មករា ១៩៩៦ ៖ អនុប្រធានផ្នែក នៃផ្នែកឱសថមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រសួងសុខាភិបាល
  • មករា ១៩៨០ - មករា ១៩៨២ ៖ បុគ្គលិក/និស្សិត ខាងផ្នែកហ្គាឡេនិច និងផ្នែកអំពូល នៃរោងចក្រផលិតឱសថទី១ ក្រសួងសុខាភិបាល
  • ១៩៧៩ - ១៩៨០ ៖ អនុប្រធានកាត់ដេរ នៃអគ្គភស្តុភារយោធាមជ្ឈឹម

៤- បទពិសោធន៍ ការងារជំនាញ៖

  • រោងចក្រផលិតឱសថ ផលិតឱសថហ្គាឡេនិច និងអំពូល (ថ្នាំចាក់) 
  • មហាវិទ្យាល័យឱសថសាស្ត្រ ៖ បង្រៀនទ្រឹស្ដីជលវិទ្យា និងផ្នែកអនុវត្ត គីមីវិភាគ
  • មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ គ្រប់គ្រង ចែកចាយឱសថ ផលិតថ្នាំស៊ីរ៉ូ ប៉ូម៉ាត ថ្នាំភ្នែក សេរ៉ូម ។ល។
  • នាយកដ្ឋានឱសថចំណីអាហារ និងគ្រឿងសម្អាង៖
    - ផ្ដើមស្ថាបនាការិយាល័យសុវត្ថិភាពចំណីអាហារ
    - រៀបចំតាក់តែងច្បាប់ អនុក្រឹត្យស្ដីពីសុវត្ថិភាពចំណីអាហារ បទប្បញ្ញត្តិនានា និងសារាចរស្ដីពីអនាម័យចំណីអាហារក្នុងភោជនីយដ្ឋាន អហារដ្ឋាន ។ល។
    - ចុះត្រួតពិនិត្យរោងចក្រចំណីអាហារ សិប្បកម្មផលិតទឹកបរិសុទ្ធ ភោជនីយដ្ឋាន ក្នុងខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា
    - ដកស្រង់សំណាកផលិតផលចំណីអាហារ ទឹកបរិសុទ្ធ បន្លែ សាច់ តាមទីផ្សារ ទីផ្សារទំនើប ។ល។
    - ចុះផ្ទាល់ និងចូលរួមតាមដាន ស្រាវជ្រាវពេលមានការពុលចំណីអាហារ
    - សហការជាមួយមន្ទីរពិសោធន៍ជាតិឱសថ និងមន្ទីរពិសោធន៍ប៉ាស្ទ័រ វិភាគរកសារធាតុបន្ថែមលើចំណីអាហារ, ថ្នាំសម្លាប់សត្វល្អិត និងអតិសុខុមប្រាណផ្សេងៗ ដែលអាចមាននៅលើចំណីអាហារ។
    - ចុះបញ្ជីការផលិតផលទឹកដោះគោម្ស៉ៅ សម្រាប់ទារក
    - បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល អំពីអនាម័យ សុវត្ថិភាពចំណីអាហារ
    - បើកវគ្គបណ្ដុះបណ្ដាលក្រុមអាជីវករ ភោជនីយដ្ឋាន អាហារដ្ឋាន អំពីអនាម័យចំណីអាហារ និងផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា។

សមាជិកភាពជាតិ - អន្តរជាតិ (ការងារគ្រប់គ្រងសុវត្ថិភាពចំណីអាហារ)៖

  • ២០១៦ - បច្ចុប្បន្ន ៖ សមាជិកគណៈកម្មាធិការដឹកនាំនិងសម្របសម្រួលយេនឌ័រ និងការប្រែប្រួលអាកាសធាតុ នៃក្រសួងកិច្ចការនារី
  • ២០០៦ - ២០០៧ ៖ ទិប្រឹក្សាជាតិ នៃកម្មវិធីអធិការកិច្ចសុវត្ថិភាពចំណីអាហារកម្ពុជា (អង្គការស្បៀងអាហារពិភពលោក)
  • ២០០៥ - ២០១០ ៖ ជនបង្គោលជាតិ នៃកម្មវិធីពង្រឹងសមត្ថភាពវាយតម្លៃហានិភ័យ ដើម្បីគាំទ្រវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និង ជាសមាជិកនៃគណៈកម្មាធិការកូដិចជាតិកម្ពុជា នៃក្រសួងពាណិជ្ជកម្ម
  • ១៩៩៨ - ២០១០ ៖ សមាជិកនៃគណៈកម្មាធិការអន្តរក្រសួងត្រួតពិនិត្យគុណភាព និង សុវត្ថិភាពផលិតផល និងសេវាកម្ម នៃក្រសួងពាណិជ្ជកម្ម។

៥- ស្នាដៃ៖

  • ២០២០ ៖ គុណភាពចំណីអាហារ - ផលប៉ះពាល់
  • 2008 : Food Safety Standards and Their Implications for Trade in Food Products
  • 2007 : Risk Assessment of Vibrio Parahaemolyticus in Shrimp in ASEAN Countries
  • 2007 : Risk Assessment of Salmonella Spp in Chicken Meat (Gallus gallus domesticus) in Five ASEAN Countries.
  • ២០០៧ ៖ ការសិក្សាអំពីសារធាតុក្លរ៉ូប្រូប៉ាណុល ដែលកើតមាននៅក្នុងផលិតផលទឹកស៊ីអ៊ីវនៅកម្ពុជា
  • 2002 : An Outbreak of Poisoning Due to Consuption of Marin Turtle, Kompong Som, Cambodia.
  • ២០០២ ៖ គោលការណ៍អនាម័យគ្រឹះស្ថានផលិតចំណីអាហារ
  • ១៩៩៨ ៈ ការសិក្សាទឹកបរិសុទ្ធ នៅរាជធានីភ្នំពេញ

៦- ភាសាបរទេស៖

  • បារាំង អង់គ្លេស អាល្លឺម៉ង់

(Last updated 23 June 2020)