42
បណ្ឌិតសភាចារ្យ អ៊ីវ ច័ន
សមាជិកពេញសិទ្ធិ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ


(ឯកឧត្ដមបណ្ឌិតសភាចារ្យ បានទទួលអនិច្ចកម្ម នៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង១១ៈ១៥នាទីព្រឹក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធនៅមន្ទីរពេទ្យកាល់ម៉ែត្រ)

ព័ត៌មានផ្ទាល់ខ្លួន៖

  • ​គោត្តនាម-នាម ៖ អ៊ីវ ច័ន 
  • ថ្ងៃខែឆ្នាំកំណើត ៖ ០៩ ធ្នូ ១៩៤២
  • ទីកន្លែងកំណើត ៖ ភូមិព្រៃល្វា, ឃុំព្រៃល្វា, ស្រុកព្រៃកប្បាស, ខេត្តតាកែវ
  • ឳពុកឈ្មោះ ៖ អ៊ីវ ណា (ស្លាប់)
  • ម្ដាយឈ្មោះ ៖ អៀង ណយ (ស្លាប់)
  • ជាកូនទី២ ក្នុងចំណោមបងប្អូនសរុប ០៥នាក់ 

ប្រវត្តិការសិក្សា៖

  • ១៩៦៦-១៩៦៧ : សញ្ញាបត្រគរុកោសល្យឯកទេសធម្មជាតិគីមីវិទ្យា
  • ១៩៦៧-១៩៧២ : សញ្ញាបត្របរិញ្ញាបត្រឯកទេសអក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • ១៩៨៥-១៩៨៧ : សញ្ញាបត្របរិញ្ញាបត្រឯកទេសចិត្តវិទ្យា នៃសាកលវិទ្យាល័យម៉ូស្គូ
  • ១៩៨៧-១៩៩២ ៈ សញ្ញាបត្របណ្ឌិតឯកទេសប្រវត្តិសាស្ត្រខ្មែរ នៅវិទ្យាស្ថានបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅសហព័ន្ធរុស្ស៊ី ចំណងជើងនិក្ខេបបទ ៈ «ប្រវត្តិសង្គមកិច្ចនយោបាយរបស់ប្រទេសកម្ពុជា នៅស.វ.ទី១៤-១៥»។

ការងារនិងបេសកកម្ម៖

  • កក្កដា ២០១៣ ៈ ទីប្រឹក្សាសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា
  • ២០១១-២០១៣ ៈ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ 
  • ២០០៧-២០១៣ ៈ ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ២០០៦ ៈ និពន្ធនាយករងវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ
  • ២០០៣-២០១៣ ៈ សមាជិក គណៈកម្មការបណ្ឌិត្យសភា ទទួលបន្ទុកអនុម័តពាក្យច្បាប់
  • ២០០៣-២០០៨ ៈ អគ្គលេខាធិការ គណៈកម្មាធិការវប្បធម៌កម្ពុជា-ថៃ
  • ២០០២-២០១៣ ៈ សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ១៩៩៩-២០១៣ ៈ សាស្ត្រាចារ្យបង្រៀនប្រវត្តិសាស្ត្រ និងដឹកនាំស្រាវជ្រាវធ្វើនិក្ខេបបទនៅរាជបណ្ឌិត្យសភាកម្ពុជា
  • ១៩៩៩-២០០៧ ៈ អនុប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ១៩៩៨ ៈ អ្នកត្រួតពិនិត្យសទ្ទានុក្រុមបច្ចេកទេសឧត្ដមសិក្សា
  • ១៩៩៧-១៩៩៨ ៈ ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • ១៩៩៥-១៩៩៩ ៈ សាស្ត្រាចារ្យបង្រៀនប្រវត្តិសាស្ត្រ និងដឹកនាំស្រាវជ្រាវធ្វើសារណា និងនិក្ខេបបទ នៅមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • ១៩៩៥-១៩៩៧ ៈ អនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • ១៩៩៥-១៩៩៧ ៈ អគ្គលេខាធិការនៃក្រុមការងារជាតិសម្រាប់ឧត្តមសិក្សា
  • ១៩៩៥-១៩៩៦ ៈ អគ្គលេខាធិការកំណែទម្រង់ឧត្ដមសិក្សា
  • ១៩៩២-១៩៩៩ ៈ សាស្ត្រាចារ្យមុខវិជ្ជាប្រវត្តិសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • ១៩៨៧ ៈ អ្នកត្រួតពិនិត្យវចនានុក្រមរុស្ស៊ី-ខ្មែរ
  • ១៩៨២-១៩៨៥ ៈ នាយករងវិទ្យាល័យភ្នំដូនពេញ
  • ១៩៨០-១៩៨៥ ៈ សាស្ត្រាចារ្យមុខវិជ្ជាភាសាខ្មែរ និងសិលធម៌នយោបាយ នៅវិទ្យាល័យភ្នំដូនពេញ (ព្រះស៊ីសុវត្ថិ)
  • ១៩៧៩-១៩៨០ ៈ សាស្ត្រាចារ្យមុខវិជ្ជាភាសាខ្មែរ នៅវិទ្យាល័យកម្ពុជបុត្រ
  • ១៩៧៣-១៩៧៥ ៈ សាស្ត្រាចារ្យមុខវិជ្ជារូបវិទ្យា និងភាសាខ្មែរ នៅវិទ្យាល័យជម្ពូវ័ន្ត
  • ១៩៦៩-១៩៧៣ ៈ សាស្ត្រាចារ្យមុខវិជ្ជារូបវិទ្យា និងភាសាខ្មែរ នៅអនុវិទ្យាល័យបែកចាន
  • ១៩៦៧-១៩៦៩ ៈ សាស្ត្រាចារ្យមុខវិជ្ជា ជីវវិទ្យា គីមីវិទ្យា រូបវិទ្យា និងភាសាខ្មែរ នៅអនុវិទ្យាល័យក្រាំងស្លា។

កិច្ចការស្រាវជ្រាវ និង ស្នាដៃ៖

  • ២០១៣ ៈ រៀបចំត្រៀមបោះពុម្ពផ្សាយលើកទី២ វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ។
  • ២០០៧ ៈ ប្រវត្តិសាស្ត្រពេទ្យ (បោះពុម្ពផ្សាយដោយសាកលវិទ្យាល័យអន្តរជាតិ)
  • ២០០៦ ៈ ភាសាមន-ខ្មែរ (ផ្សាយក្នុងទស្សនាវដ្ដីវិទ្យាស្ថានភាសាជាតិ លេខ៥)
  • ២០០៥ ៈ នាទីបទសម្ភាសន៍អក្សរសាស្ត្រខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានភាសាជាតិ)
  • ១៩៩៩ ៈ ទស្សនាវដ្ដី «សំណើបង្កើតគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍឧត្ដមសិក្សានៅកម្ពុជា»
  • ១៩៩៨ ៈ ប្រវត្តិសាស្ត្រសម័យមហានគរសម្រាប់មគ្គុទេសក៍ទេសចរណ៍ (ក្រសួងទេសចរណ៍)
  • ១៩៩៦ ៈ អត្ថបទស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ នៅក្នុង International Conference on Cambodia: Power, Myth and Memory, នៅសាកលវិទ្យាល័យម៉ូណាស្ស (Monash University), ប្រទេសអូស្ត្រាលី
  • ស្នាដៃស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ ៈ ភូមិភាគបូព៌ានៃកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥-១៩៧៩ នៅទីក្រុងភ្នំពេញ

គ្រឿងឥស្សររិយយស៖

  • គ្រឿងឥស្សររិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា, ព្រះរាជក្រឹត្យលេខ ពរល១១០៣.៣២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១
  • មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ, អនុក្រឹត្យលេខ ២៣០អនក្រ.តក ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៦
  • មេដាយមាសការងារ, អនុក្រឹត្យលេខ ២៨១អនក្រ.តក ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០០៦។