20
ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី
ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី

ទូរស័ព្ទ ០១១ ៨៧៨ ៦៤៧
សារអេទ្បិចត្រូនិច : chandary.ch@gmail.com

ការសិក្សា 

- ១៩៦៦-១៩៧០  : សិក្សានៅសាលាបឋមសិក្សាកោះដាច់ ស្រុកមុខកំពូល
- ១៩៧០-១៩៧៣ : សិក្សានៅអនុវិទ្យាល័យព្រែកអញ្ចាញ ស្រុកមុខកំពូល
- ១៩៧៣-១៩៧៥ : សិក្សានៅវិទ្យាល័យថាច់ជា (យុវជនស្រោចស្រង់ជាតិ) ភ្នំពេញ
- ១៩៧៥-១៩៧៩  : កសិករ (កងចល័ត) ក្នុងសម័យខ្មែរក្រហម
- ១៩៨០-១៩៨២  : សិក្សានៅសាលាកម្រិតសិក្សាទី៣ ​ភ្នំដូនពេញ ទទួលសញ្ញាបត្រកម្រិតសិក្សាទី៣ ឆ្នាំ១៩៨២
- ១៩៨៣-១៩៨៩ : សិក្សានៅសាកលវិទ្យាល័យមិត្តភាពប្រជាជនប៉ាទ្រីសលុយមុមបា (ក្រុងម៉ូស្គូ) ប្រទេសរុស្ស៊ី  បានទទួលសញ្ញាប្រ័តប្រវត្ដិវិទ្យា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់​ MASTER OF ARTS IN HISTORY  ឆ្នាំ១៩៨៩
- ២០០១-២០០៣ : សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅរាជបណ្ឌិតសភាកម្ពុជា និងបានទទួលសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងសាធារណៈ​ 
- ២០០៧-២០១០ : សិក្សាថ្នាក់បណ្ឌិត  នៅរាជបណ្ឌិត្យសភាកម្ពុជា   និងបានការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១​ បានជាប់ ជាបណ្ឌិតផ្នែកប្រវត្តិវិទ្យា

ការសិក្សាវគ្គបំប៉នផ្សេងៗ 
- ឆ្នាំ១៩៩៧   : ​វិញ្ញាបនបត្រវគ្គបំប៉នអ្នកស្រាវជ្រាវ សង្គម​និងវប្បធម៌
- ឆ្នាំ២០០៧   : ​វិញ្ញាបនបត្រជំនាញ  ការធ្វើបទបង្ហាញ  និងជំនាញ ការបង្រៀន

៣- ការសិក្សាស្រាវជ្រាវ

- ឆ្នាំ១៩៨៩   : ការវិវត្តនយោបាយសង្គមនៅកម្ពុជា ពីឆ្នាំ១៩៥៧-១៩៧០
- ឆ្នាំ១៩៩៧   : ចលនាតស៊ូខ្មែរឥស្សរៈ ពីឆ្នាំ១៩៤៥-១៩៥៣
- ឆ្នាំ២០០៦   : រចនាសម្ព័ន្ធនិងការគ្រប់គ្រងវត្តព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា
- ឆ្នាំ២០១៩   : រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ -ឆ្នាំ២០២០   : អតីតរាជធានីនិងទីក្រុងបុរាណខ្មែរ

- ការចូលរួមក្នុងវិទិកាវិទ្យាសាស្ត្រ     

ជាវាគ្មិនក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីខេមរវិទ្យា ឆ្នាំ១៩៩៧ 
ប្រធានបទ : ចលនាតស៊ូខ្មែរឥស្សរៈ​ឆ្នាំ១៩៤៥-១៩៥៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ជាវាគ្មិនក្នុងសន្និសីទជាតិលើកទី១ ស្តីពីវប្បធម៌សិល្បៈខ្មែរ ឆ្នាំ២០០៦
ប្រធានបទ : តួនាទីវត្តព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា

ជាវាគ្មិនក្នុងសន្និសីទអន្តរជាតិស្តីពីទំនាក់ទំនងកម្ពុជា-ចិន ១៧-១៨ ធ្នូ ឆ្នាំ២០១៤
ប្រធានបទ : ទំនាក់ទំនងកម្ពុជា-ចិន​ ក្រោមការដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុ (១៩៥៥-១៩៧០) នៅរាជបណ្ឌិត្យសភាកម្ពុជា

ជាវាគ្មិនក្នុងសន្និសីទជាតិប្រចាំឆ្នាំលើកទី៤ កម្ពុជា វៀតណាម ទ្បាវ ថ្ងៃទី ២៧-២៨ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុង ដាទ្បាត់ ប្រទេសវៀតណាម 
ប្រធានបទ : នយោបាយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា    

ជាវាគ្មិនក្នុងសន្និសីទជាតិប្រចាំឆ្នាំលើកទី៦ កម្ពុជា វៀតណាម ទ្បាវ នៅថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង សៀមរាម ខេត្តសៀមរាប 
ប្រធានបទ : ការអភិវឌ្ឍ​និងទំនាក់ទំនងវិស័យសេដ្ឋកិច្ចកម្ពុជា-ទ្បាវ នាពេលបច្ចុប្បន្ន    

ជាវាគ្មិនក្នុងវេទិកាវិទ្យាសាស្ត្រ អនុស្សាវរីយ៍ខួប៦០ឆ្នាំទាក់ទំនងការទូតកម្ពុជា-ចិន ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច  នយោបាយ អប់រំ វប្បធម៌ ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ( ភ្នំពេញ)
ប្រធានបទ : ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន ពិបុរាណសម័យមកដល់ឆ្នាំ១៩៧០

-ជាវាគ្មិនក្នុងវេទិកាវិទ្យាសាស្ត្រ អនុស្សាវរីយ៍ខួប១០ឆ្នាំ ការបង្កើតវិទ្យាសា្ថនខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងជីវជាំង ខេត្តគ័ងស៊ី ប្រទេសចិនប្រជាមានិត 
ប្រធានបទ : សមិទ្ធផលទំនាក់ទំនងកម្ពុជា-ចិន តាមរយៈផ្លូវមួយខ្សែក្រវាត់មួយ

-ជាវាគ្មិនក្នុងវេទិកាវិទ្យាសាស្ត្រ ទំនាក់ទំនងកម្ពុជា-ចិន ស្តីពីកាកសាងសហគមន៍ជោគវាសនាតែមួយ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា 
ប្រធានបទ : អតីតកាលនិងបច្ចុប្បន្នកាលនៃទំនាក់ទំនងកម្ពុជា-ចិន 

គ្រឿងឥស្សរិយយសទទួលបាន                        

- ឆ្នាំ២០០១ : ឥស្សរិយយស ការងារ ថ្នាក់ មេដាយប្រាក់          
- ឆ្នាំ២០០៦ : ឥស្សរិយយស ការងារ ថ្នាក់ មេដាយមាស           
- ឆ្នាំ២០១១ : ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ    
- ឆ្នាំ២០១៨ : ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សឬទ្ធិ     

អំពីគ្រួសារ            

- ឳពុក   : ជូ ឌីម (ស្លាប់)
- ម្តាយ :    មាស ដន (ស្លាប់)
- ប្រពន្ធ :  អ៊ឹង ធារី កើតថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៧២ មុខរបរ ធ្វើអាជីវកម្មសិប្បកម្ម
- កូនទី១ ដារី ច័ន្ទលីវីន  ភេទស្រី ឆ្នាំកំណើត ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩០ អតីតនិស្សិតរៀននៅវិទ្យាស្ថានសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បច្ចុប្បន្ន ប្រកបមុខរបរអាជីវកម្មសិប្បកម្ម                                       
- កូនទី២ : ដារី ច័ន្ទលីណា ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៩៥ ជាអតីតនិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បច្ចុប្បន្ន បុគ្គលិកក្រុមហ៊ុន អូទ្បាំព្យា

​៧ប្រវត្ដិការងារនិងបទពិសោធន៍

- ថ្ងៃចូលបំរើការងាររដ្ឋ : ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៨៩  ​ក្របខណ្ឌក្រសួងអប់រំ យុវជននិងកីទ្បា
- ឆ្នាំ១៩៨៩ - ២០០០  : សាស្ដ្រាចារ្យដេប៉ាតឺប្រវត្តិវិតទ្យា  បង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងអប់រំយុវជននិងកីទ្បា                  
- ឆ្នាំ២០០០ - ២០០១  មន្រ្តីគ្រប់គ្រងរដ្ឋបាល​ នៅរាជបណ្ឌិត្យសភាកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្រ្តី
- ឆ្នាំ២០០១ - ២០១៣ ជាប្រធានផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ​ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើប្រធានាយកដ្ឋាន                
- ឆ្នាំ​២០១៣​​ - ២០១៧ : ជាអគ្គលេខាធិការរង​ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអគ្គនាយក
- ឆ្នាំ​២០១៧ ​​- ២០២០ : ​អគ្គលេខាធិការរង​ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ; ជាសមាជិកគណៈកម្មការបច្ចេកសព្ទប្រវត្តិវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ; និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ
- ឆ្នាំ២០២០ : សមាជិកគណៈកម្មការធិការមត៌កមនុស្សរស់
- ឆ្នាំ២០២០ - បច្ចុប្បន្ន  : ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា (នស/រកត/១០២០/១១៤៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០)